សួរស្ដីនិងជំរាបសួរដល់បងប្អូនខ្មែរទាំងក្នុងនិងក្រៅប្រទេសជាទីគោរពរាប់អាន ! ដោយសារតែការចូល ចិត្ដអាននិងការស្រាវជ្រាវរបស់ខ្ញុំ ក៏បានជំរុញអោយខ្ញុំ បង្កើតប្លុកមួយ ដើម្បីផ្សព្វផ្សាយ រាល់ចំណេះដឹង ផ្សេងៗដែលខ្ញុំបានខិតខំស្រាវជា្រវ ចែកជូនដល់បងប្អូនខ្មែររួមជាតិ បានអាននិងពង្រីកចំណេះដឹង ទាក់ទងសង្គមនិងពុទ្ធសាសនា។ ព្រោះថា សង្គមនិងពុទ្ធសាសនាតែងតែផ្សារភ្ជាប់គ្នាជានិច្ច ដូចជា វប្បធម៌ សិល្បៈ លនិងល ក៏សុទ្ធតែផ្សារភ្ជាប់ជាមួយនិងសង្គមដែរ។ដូច្នេះខ្ញុំបង្កើតប្លុកនេះឡើង ដោយ យល់ឃើញថា រាល់ពេលដែលខ្ញុំបានអានអត្ថបទណាមួយខ្ញុំយល់ថាវាមានសារសំខាន់នោះ ធ្វើ អោយខ្ញុំចង់ដាក់ផ្សាយ ក្នុងប្លុកដើម្បីជាចំនេះដឹង ដល់បងប្អូនខ្មែរ ពេលណាដែលចង់អាន តាមរយះ អ៊ិនធឺណែត ជាជាងការដើរលេងឥតប្រយោជន៍។
ម្យ៉ាងទៀត ដោយសារតែមិនមានថវិកាគ្រប់ដើម្បីបង្កើតជាវិបសាយ ក៏សំរេចចិត្ដធ្វើជាប្លុកនេះទៅ ហើយ ប្លុកក៏អាចផ្សាព្វផ្សាយនិងចែករំលែកចំនេះដឹងបានដូចគ្នាដែរ។ ជាពិសេសទៅទៀត នៅយុគសម័យនេះ ខ្មែរយើងអាចបង្កើតពុម្ពអក្សរខ្មែរដែលយើងអាចអាននិងសរសេរបាននៅលើប្រពន្ធអ៊ិនធឺណែត ដែល នេះក៏ជាមោទនភាពសំរាប់ខ្មែរទាំងអស់ នាំគ្នាគាំទ្រពុម្ពអក្សរខ្មែរទាំងអស់គ្នា។
ជាទីបញ្ចប់សូមជូនពរអោយបងប្អូនខ្មែរទាំងក្នុងនិងក្រៅប្រទេសជួបតែសេចក្ដីសុខគ្រប់ពេលវេលា។
ប្រវត្ដិរបស់ខ្ញុំ
ឈ្មោះ សុផល ប្រទេសកំណើត ប្រទេសកម្ពុជា ស្រុកកំណើត ស្រុកបន្ទាយមាស ខេត្ដកំពត កំរិតវប្បធម៌ រៀនចប់ត្រឹមបាក់ឌុប។ចំណេះដឹងផ្ទាល់ខ្លួនភាគច្រើនតាមរយះការស្រាវជ្រាវនិងអានសៀវភៅ។ ភាសាដែលចេះ ភាសាខ្មែរ បាលី សំស្ក្រឹត(បន្ដិចបន្ដួច ភ្លេចជិតអស់ហើយ) និង ភាសាអង់គ្លេស (អាចទំនាក់ទំនងបាន បន្ដិចបន្តួច)។បាទ!មិនបានពិស្ដារឡើយ សូមមេត្ដាខន្ដីអភ័យទោសផងបើសិនជាកន្លែងណាខុសឆ្គងក៏ សូមជួយកែតម្រូវផង ហើយខ្ញុំបាទទទួលការរិះគន់ស្ថាបនាជានិច្ច។សូមអរគុណ!
0 comments:
Post a Comment
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ តែសូមមេត្តាជៀសវាងប្រើប្រាស់ពាក្យ អសុរសគ្រោតគ្រាធ។ អរគុណ!