ទស្សនៈពុទ្ធសាសនាក្នុងសង្គមខ្មែរ

ប្រទេសកម្ពុជា ជាប្រទេសដែលមានវប្បធម៍សំបូរបែបហើយវប្បធម៌ទាំងនោះសុទ្ធតែផ្សារភ្ជាប់ ទៅនឹង សាសនា។ ពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលមានប្រជាជនជាង៩០ភាគរយគោរពប្រតិបត្តិតាម​ ហើយកម្ពុជាបានឆ្លងយ៉ាងច្រើនដំណាក់កាលនៃ ប្រវត្ដិសាស្ដ្រ ជាពិសេសប្រវត្ដិដ៏ជូរចត់ ក្នុងរបប ប្រ
ល័យពូជសាសន៍។គ្រប់ជំនឿក្នុងសាសនាទាំងអស់ រួមទាំងពុទ្ធសាសនាផង ត្រូវបានបំបិទចោលនិងបង្ខំ ប្រជាពលរដ្ឋខ្មែរមិនអោយគោរពជឿប្រតិបត្ដិតាម។ក្រោយរបបប៉ុលពតបានបញ្ចប់ ប្រជាជនខ្មែរ បាន ចាប់ផ្ដើមកសាងគ្រប់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ រួមវត្ដអារាម​ សាលារៀន ផ្លូវថ្នល់ជាដើមជាពិសេស ព្រះសង្ឃជាកូនអ្នកស្រុកបានបួសរៀនក្នុងសំណាក់ពុទ្ធសាសនា។ ដូច្នេះ ព្រះសង្ឃក្នុងពុទ្ធសាសនាមាន តួនាទី យ៉ាងសំខាន់បំផុតក្នុងសង្គមខ្មែរ។ តើព្រះសង្ឃមានតួនាទីដូចម្ដេចដែរក្នុងសង្គមខ្មែរ ?

ក្នុងសម័យពុទ្ធកាល ព្រះពុទ្ធបានទូន្មានព្រះសង្ឃអោយខិតខំគោរពប្រតិបត្ដិសីលសមាធិបញ្ញាអោយ បានបរិសុទ្ធល្អ ដើម្បី អប់រំទូន្មានខ្លួនឯងនិងពុទ្ធបរិស័ទអោយបានល្អ ដោយព្រះសម្មាសម្ពុទ្ធទ្រង់ អោយ ភិក្ខុសង្ឃនិមន្ដបិណ្ឌបាតគ្រប់ច្រកល្ហក ដើម្បីដឹងពីជីវភាពរស់នៅរបស់ពុទ្ធបរិស័ទ។ ជាពិសេសគឺ ដើម្បី អប់រំទូន្មានបង្រៀននិងទេសនាពន្យល់ប្រាប់ពុទ្ធបរិស័ទ​អោយ លះបង់អំពើអាក្រក់ ធ្វើតែអំពើល្អ និង ដុះខាត់ចិត្ដអោយបរិសុទ្ធផូរផង់តាមផ្លូវពុទ្ធសាសនា។ដោយមានលំអានដូច្នេះហើយទើបព្រះសង្ឃខ្មែរ
យើង មានតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរដូចជាៈ
-បង្រៀនពុទ្ធបរិស័ទទាំងអក្សរសាស្ដ្រខ្មែរនិងពុទ្ធសាសនា
-ជួយអប់រំអោយដើរផ្លូវត្រូវ
-លះបង់អំពើអាក្រក់ ធ្វើតែអំពើល្អ
-ជួយអប់រំផ្លូវចិត្ដនូវពេលពុទ្ធបរិស័ទមានវិបត្ដិ
-ជាពេទ្យព្យាបាលជំងឺព្យាបាលជំងឺទាំងផ្លូវកាយនិងផ្លូវចិត្ដ
-ជួយអប់រំបង្រៀនសីលធម៌ក្នុងការរស់នៅដល់ពុទ្ធបរិស័ទ
មានច្រើនទៀតដែលព្រះសង្ឃខ្មែរដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ។បើទោះបីជាសម័យនេះជា សម័យសាកលភាវូបនីយកម្មក៏ដោយ ក៏ពុទបរិស័ទខ្មែរនៅត្រូវការព្រះសង្ឃ ជាចាំបាច់ក្នុងជីវភាព រស់នៅរបស់ពួកគេដែរ។
សរុបសេចក្ដីមក ព្រះសង្ឃជាអ្នកអប់រំផ្នែកសីលធម៌ ដ៏សំខាន់ក្នុងសង្គមខ្មែរ ជាពិសេសគឺជាអ្នកដឹក នាំដោយសន្ដិភាព និយម។

Related Posts

comment 0 comments:

Post a Comment

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ តែសូមមេត្តាជៀសវាងប្រើប្រាស់ពាក្យ​ អសុរសគ្រោតគ្រាធ។ អរគុណ!

អត្ថបទដែលទាក់ទង៖

 
© 2010 សុផល
Template