សិល្បៈពុទ្ធសាសនា ភាគទី៤ បញ្ចប់

 សិល្បៈពុទ្ធសាសនា ភាគទី៤ បញ្ចប់

។ មួយទៀងខាងអ្នកកាន់ពុទ្ធសាសនាមហាយានថា​រូបដែលមានមុខ៤នេះ ជារូបព្រះ ពោធិសត្វ អវលោកិតេស្វរះ ដែលគេកសាងទុកគោរពនមស្ការនោះសុទ្ធតែមានមុខ៤សម្លឹងចុះ ក្រោមដើម្បីសំគាល់ថា លោកតែងប្រមើលសុខទុក្ខមនុស្សលោកទាំងនាមរបស់អវលោកិតេស្វ រៈ គេតែងហៅថាសមន្តមុខ ប្រែថា មានមុខជុំវិញ
          នៅប្រទេសកម្ពុជាយើង រូបភាពចេតិយមានច្រើនបែបណាស់ដូចគ្នាទេ ប្លែកទៅតាម ស្នាដៃរបស់ពួកសិល្បករដែលអាចធ្វើបាន ដើម្បីបញ្ចុះអដ្ឋិធាតុរបស់អ្នកមានគុណ អោយសម គួរដល់កិត្តិយសរបស់គេអ្នកមានភោគសម្បត្តិ ឬអោយសមរម្យដល់តម្លៃគុណនៃលោកអ្នកមា នគុណមានមាតាបិតាជាដើម ។ រូបរាងទ្រង់ទ្រាយទំហំកំពស់ចេតិយទាំងអស់ បើទុកជាច្រើន បែប ដោយជំនាញសិល្បករយ៉ាងណាក៏ដោយ គង់រូមចូលក្នុងប្រទេសចេតិយ៤យ៉ាងប៉ុណ្ណោះ
អំពីចេតិយ៤ប្រភេទ
          ១. ធាតុចេតិយ         ចេតិយសម្រាប់បញ្ចុះព្រះបរមសារីរិកធាតុនៃព្រះពុទ្ធ ឬសារីរិកធា តុនៃព្រះបច្ចេកពុទ្ធ ព្រះអរហន្តនឹងសេ្ដចចក្រពត្រ ប៉ុន្តែបើពោលតាមសម័យនិយម សូម្បីចេតិ យដែលបញ្ចុះអដ្ឋិធាតុសាមញ្ញជន ក៏គេហៅថា ធាតុចេតិយបានដែរ ។
          ២. ធម្មចេតិយ          ចេតិយសម្រាប់តំកល់ព្រះធម្មក្ខន្ធ(ព្រះត្រៃបិដក) ឬហៅ ធម្មមន្ទីរ សម្រាប់ទុកគម្ពីរដីកាក៏បាន ។
          ៣. បរិភោគចេតិយ    ចេតិយសម្រាប់បញ្ចុះគ្រឿងបរិក្ខារបស់ព្រះសម្មាសម្ពុទ្ធ មានវត្ថ ពន្ធចង្កេះនឹងធម្មក្រកជាដើម ។
          ៤.ឧទ្ទេសិកចេតិយ ចេតិយដែលសាងចំពោះព្រះសម្មាសម្ពុទ្ធដើម្បីនមស្ការគោរព បូជាសូម្បីព្រះពុទ្ធរូបក៏រាប់ថាឧទេសិកចេតិយដែរ  ។
          បើតាមមហាបរិនិព្វានសូត្រក្នុងកាលដែលព្រះសម្ពុទ្ធទ្រង់ព្រះអាពាធទ្រង់សំដែងចំពោះ ពួកភិក្ខុមានព្រះអានន្ទជាប្រធានថា ចត្តារោ មេ ភិក្ខវេ ថូបារហបុគ្គលា សម្មាសម្ពុទ្ធោ បចេ្ចកពុទ្ធោ អរហា ចក្កវត្តី រាជា ប្រែថា ម្នាលភិក្ខុទាំងឡាយបុគ្គល៤ពួកនេះគឺ ព្រះសម្មាសម្ពុទ្ធ ១ព្រះបច្ចេកពុទ្ធ១ ព្រះអរហន្ត១​ស្ដេចចក្កពត្រ១ គួរដល់ការបញ្ចុះក្នុងស្តូប ។
          បុគ្គល៤ពួកខាងលើនេះជាបុគ្គលជាន់ខ្ពស់បំផុត ជាទីគោរពសក្ការបូជារបស់ពុទ្ធបរិស័ទ រាជបរិស័ទដោយពិត ។យើងជាពុទ្ធបរិស័ទសម័យជាន់ក្រោយមិនអាចនឹងស្វែងរកព្រះអដ្ឋិធា តុបុគ្គលជាន់ខ្ពស់នោះ មកបញ្ចុះក្នុងចេតិយបានដោយងាយឡើយ មានតែព្រះអដ្ឋិធាតុនៃព្រះ មហាក្សត្រិយ៍ អដ្ឋិធាតុមាតាបិតា គ្រូអាចារ្យនឹងរដ្ឋបុរសប៉ុណ្ណោះ ទុកជាទីគោរពបូជា របស់យើ ងដែរហើយ។
ចេតិយបើតាមប្រវត្តិការណ៍ក្នុងគម្ពីរព្រះពុទ្ធសាសនាថាជាវត្ថុស័ក្តិសិទ្ធិមួយដែលគេសាងទុកជាទីគោរពបូជាមានមកតាំងពីព្រេងព្រឹទ្ធមុនសម័យពុទ្ធកាល ដែលមានឈ្មោះថា បាវាឡចេតិយ សារន្ទទចេតិយ ជាដើម ។
អំពីប្រាង្គ-ប្រាសាទ
          ពាក្យថាប្រាង្គជាពាក្យសំស្ក្រឹត រាប់ថាជាគារវត្ថុដែលមានទ្រង់ទ្រាយដូចប្រាសាទដែរ ប៉ុន្ដែមានទំហំកំពស់តូចទាបជាងប្រាសាទហើយច្រើនតែមានរាង ៤ជ្រុងខ្ពស់ច្រឡោ មានកំពូ លខ្ពស់​គេសាងលើទីសានខ្ពស់មួយថ្នាក់ឬពីរបីថ្នាក់ ។ ពាក្យថា ប្រាង្គ ប្រែថា សេនាសនៈ មានតួរាងប្រាកដស្មើរដោយប្រាសាទ ឬថា មានគម្រោងដូចប្រាសាទ ប្រាង្កនេះគេតែងធ្វើដោ្យ ឥដ្ឋឬថ្ម មានក្បាច់រចនា សម្រាប់បញ្ចុះសម្រាប់ដំកល់អដ្ឋិធាតុ ដូចចេតិយដែរ ។
          ពាក្យ ប្រាសាទជាពាក្យសំស្ក្រឹតដែរបាលីថា បាសាទ ប្រែថា គ្រឹស្ថានជាទីញុំាងចិត្ដ អោយជ្រះថ្លា គ្រឹស្ថានគួរអោយសប្យាយ។​ប្រាសាទ គឺផ្ទះធំទូលាយខ្ពស់មានកំពូលក្ដីឥតកំ ពូលក្ដីមានរចនាក្បូរក្បាច់ក្ដី មិនមានក្ដី ដែលល្អប្លែកអស្ចារ្យគួរអោយកោតសរសើរ​ ដូចយ៉ាង ប្រាសាទអង្គរធំ ប្រាសាទបាយ័ន ប្រាសាទអង្គរតូចជាដើម។​ ប្រទេសកម្ពុជាយើងមានប្រា សាទអង្គរជាគ្រឿងបង្ហាញនូវសិល្បៈរបស់វិស្វករខ្មែរសម័យបុរាណ ដល់ជនបរទេស។ ប្រា សាទអង្គរទុកជាគោលចារឹកនៃប្រទេសកម្ពុជាឬជា មុទ្រាមួយដ៏ធំបផុតរបស់ជាតិខ្មែរ រាប់ថាជា ផលនៃសិល្បៈរបស់បុព្វបុរសខ្មែរ។ ប្រជាជនច្រើនប្រទេសដែលបានមកមើលប្រាសាទអង្គរ​ ច្រើនតែលាន់មាត់ស្ងើចសរសើរសិល្បៈរបស់បុព្វរសយើង។
          តាមអ្នកប្រាជ្ធបរទេសខាងបុរាណវត្ថុ ដែលបានស្គាល់ប្រវត្តិការណ៏អង្គរឃើញថា វិស្វក រអ្នកសាងប្រាសាទអង្គរ ជាមនុស្សបច្ចេកទេសដោយសិល្បៈយើងឆើតក្នុងលោក។ ប្រាសាទ អង្គរទុកជានិមិត្តរូបមួយដ៍អស្ចារ្យដែលជាស្នាដៃរបស់សិល្បករនៃជនជាតិខ្មែរសម័យបុរាណ ពុំ មែនជនបរទេសឬទេវបុត្តណាមួយមកសាងប្រាសាទអង្គរទេ។​
អំពីវិហារ សាលា គំនូរ
          វិហារ ប្រែថាលំនៅ ទីជ្រកកោន ទីនៅអាស្រ័យ ។ ពាក្យថា វិហារ នេះបានដល់សេ នាសនៈគ្រប់យ៉ាងទាំងកុដិ សាលាធំតូចឬទីវត្តទាំងមូលរបស់បព្វជិតពុទ្ធសាសនិក ប៉ុន្តែខ្មែរ យើងច្រើនហៅតាមទម្លាប់ចំពោះតែ ឧបោសថាគារ(រោងឧបោសថ) ដែលមានព័ទ្ធសីមាជា វិហារ។ បែបភាពទ្រង់ទ្រាយនិងការរចនារបស់វិហារនៅប្រទេសយើងហាក់ដូចជាចេញមកអំពី សិល្បៈរបស់ជាងតែម្នាក់ ដោយហេតុឃើញវិហារគ្រប់ស្រុកខេត្តស្រដៀងៗគ្នា គឺមានរាង មាន របៀងមាននាគ មានជហ្វាដងក្ដារ មានហោជាង មានក្បាច់រចនា ប្រហែលៗគ្នា ។ វិហារដែល កសាងក្នុងសម័យមុនច្រើនតែធ្វើដោយឈើ ឥឡូវនេះច្រើនតែកសាងដោយគ្រឿងបេតុង អាម៉េឬដោយឥដ្ឋ។​ព្រះពុទ្ធរូបស្ដូប ចេតិយជាដើមនេះ រាប់ថាជាគោលចារឹកនៃព្រះពុទ្ធសាស នាជាវត្ថុស្ថាពរនៃប្រទេសកម្ពុជាតទៅ។
          សាលា ច្រើនសំដោយកសេនាសនៈសម្រាប់ប្រើប្រាស់តាមកាលវេលាមិនមែនជា កន្លែងសម្រាប់ដេកនៅប្រក្រតីទេដូចឧបដ្ឋានសាលាក្នុងវត្តសម្រាប់ពុទ្ធបរិស័ទប្រើប្រាស់តាមកាលម្ដងៗ សិក្ខាសាលាសម្រាប់តែចូលរៀនប៉ុណ្ណោះជាដើម ពុំមែនសម្រាប់ដេកនៅឡើយ។ ឧដ្ឋានសាលាគ្រប់វត្ត ក៏មានបែបភាពប្រហែលៗគ្នាដែរ។
          គំនូររូប ព្រះសម្មាសម្ពុទ្ធតាមរឿងបឋមសម្ពោធិឬទសជាតក៍ក្នុងប្រទេសយើងដែល ជាងគំនូរបានគូរទៅលើក្រដាសលើផ្ទាំងសំពត់ឬគួរនៅជញ្ជាំងវិហារជាសិល្បៈដែលទាក់ទងលើ ព្រះពុទ្ធសាសនាទាំងអស់ ។
          ព្រះពុទ្ធរូប ស្ដូប ចេតិយ ប្រាង្គ ប្រាសាទ វិហារ សាលា គំនូរ ដែលមានមកហើយនោះ ឈ្មោះថាជារូបរាងនៃសិល្បះឬជាលទ្ធផលរបស់សិល្បៈនៃបុព្វបុរសខ្មែរអ្នកគោរពព្រះពុទ្ធសាសនា ឬថាការកសាងវត្ថុទាំងអស់មានព្រះពុទ្ធរូប ស្ដូប ចេតិយ ជាដើមនេះ ទុកជាឧត្តមគតិនៃ ពុទ្ធបរិស័ទក្នុងសម័យបុរាណ ដើម្បីអោយយើងជាន់ក្រោយឃើញសិល្បៈនៃបុព្វបុរស ហើយ យើងក៏អាចចម្លងយកបែបសិល្បៈនោះៗមកទៀង៕៚


ចប់
វាយកុំព្យូទ័រដោយៈ សុផល សម្រាប់ចែកជូនជាធម្មទានដល់បងប្អូនខ្មែរទាំងអស់មានបំណងស្រាវជ្រាវចង់ដឹងអំពីសិល្បៈ របស់ពុទ្ធសាសនា។
កាណាដា ថ្ងៃទី២៤ខែមករាឆ្នាំ២០១១


Related Posts

comment 0 comments:

Post a Comment

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ តែសូមមេត្តាជៀសវាងប្រើប្រាស់ពាក្យ​ អសុរសគ្រោតគ្រាធ។ អរគុណ!

អត្ថបទដែលទាក់ទង៖

 
© 2010 សុផល
Template