ទស្សនខ្ញុំអំពីបុណ្យភ្ជុំបិណ្ឌ

នៅរដូវបុណ្យភ្ជុំបិណ្ឌ ប្រពៃណីខ្មែរ បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលភាគច្រើន កាន់ព្រះពុទ្ធសាសនា បាននាំ គ្នាយកចង្ហាន់ទៅវត្ដ ដើម្បីប្រគេនព្រះសង្ឃ និងឧទ្ទិសមគ្គផល ជូនដល់ដូនតាញាតិកា ទាំងប្រាំពីរសន្ដាន ដែលបានចែកឋាន ទៅកាន់ បរលោក ពួកគេទាំងអស់បានបង្ហាញ ពីមនោសញ្ចេតនារាក់ទាក់ និងតាំងចិត្ត យ៉ាងមុតមាំដើម្បីបង្ហាញ ពីសាមគ្គីភាពភាតរភាព ដល់គ្នានិងគ្នា។ នេះសោតបញ្ជាក់អោយឃើញថា ពួក គេមានសន្ដិភាពទាំងផ្លូវកាយនិងផ្លូវចិត្ដ ដែលពួកគេបាន រងចាំឪកាសនេះ អស់រយ:ពេលជា យូរមកហើយ ហើយ ការជួបជុំគ្នានេះ ក៏បានបង្ហាញ ពីសាមគ្គីភាព ក្នុងសង្គមទាំងមូលផងដែរ។ ដោយឡែក បងប្អូនប្រ ជាពលរដ្ឋខ្មែរយើង ដែលកំពុងតែរស់នៅ ឯនាយសមុទ្រនេះវិញ ក៏មិនភ្លេចនូវ ប្រពៃណីទំនៀមទំលាប់ខ្មែរយើងដែរ។គ្រាន់តែ ពេលវេលា ខុសគ្នាបន្ដិចបន្តួចប៉ុណ្ណោះ ដោយសារតែ ជាប់រវល់ និងកិច្ចការងារ ដែលមិនអាច ឈប់សំរាកបាន។ តែទោះបីជារវល់យ៉ាងណាក៏ដោយ ខ្មែរយើងរស់នៅ ប្រទេសកាណាដា ក៍ ឆ្លៀត ឪកាសមកវត្ដអារាមដែរ ជាពិសេសនៅ ថ្ងៃសៅរ៍ និងអាទិត្យ ដោយមិនអាច បំភ្លេច នូវប្រពៃណីនេះ ហើយទើប ខ្មែរយើងនៅទីនេះ ខិតខំចងក្រង ជាឯកសា និង សមាគមនៅ ក្រៅប្រទេស ដើម្បីបណ្ដុះ បណ្ដាលដល់កូនខ្មែរដែលបានកើតនិងដឹងក្ដីនៅទីនេះផងដែរ។

ជាទីបញ្ចប់នេះខ្ញុំសូមឧទ្ទិសនូវមហាកុសលនេះជូនលោកឪពុករបស់ខ្ញុំដែលបានចែកឋានទៅហើយ សូមអោយបានទៅកាន់សុគតិភពជានិរន្តរ៍ និងសូមអោយបងប្អូនខ្មែរយើងទាំងអស់ទោះនៅក្នុង ប្រទេសរឺក្រៅប្រទេស សូមជួបតែសន្ដិភាពគ្រប់ពេលវេលា។សូមអរគុណ !


ទីក្រុងវាន់កូវ័រ ប្រទេសកាណាដា

សុផល

Related Posts

comment 1 comments:

Anonymous said...

Can't see by using Internet Explorer.

Post a Comment

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ តែសូមមេត្តាជៀសវាងប្រើប្រាស់ពាក្យ​ អសុរសគ្រោតគ្រាធ។ អរគុណ!

អត្ថបទដែលទាក់ទង៖

 
© 2010 សុផល
Template