ស្វាមី៧ជំពូក
តើអ្វីទៅ ស្វាមី ពាក្យស្វាមីស្មើនឹងពាក្យប្ដីដែរ ដែលប្រើទៅតាមឋានះរបស់មនុស្ស។ ចុះហេតុអ្វីមនុស្ស ស្រីចាំបាច់រើសស្វាមី? មែនហើយ ពាក្យចាស់ថា ធ្វើស្រែក៏ត្រូវតែរើសពូជស្រូវល្អដែរ ទើបបានផលល្អ និងបានច្រើន ម្យ៉ាងទៀតបើធ្វើខុសមួយឆ្នាំអាចគង់ត្រូវឆ្នាំក្រោយ តែការជ្រើសរើសស្វាមី បើខុសម្តង ហើយ គឺខុសមួយជីវិត ពិបាកនឹងកែវិញណាស់។ដូច្នេះអ្នកជាស្ត្រីគួរតែជ្រើសស្វាមីដោយប្រុងប្រយ័ត្ន ក្រែងលោ ប៉ះចំស្វាមីខ្លះនៅក្នុងជំពូកស្វាមីទាំង៧។ដើម្បីអោយកាន់តែច្បាស់សូមអានស្វាមី៧ជំពូក ដូចខាងក្រោមនេះ៖
ស្វាមី៧ជំពូក
១. វធកាស្វាមីៈ ស្វាមីដូចពេជ្ឈឃាត រង់ចាំតែរករឿងវាយតបនិងសម្លាប់ភរិយាខ្លួន ចិត្ដមិនត្រាប្រណី ដូចជាពេជ្ឈឃាតដែលមិនដែលត្រាប្រណី ចំពោះអ្នកទោសរបស់ខ្លួន។
២. ចោរស្វាមីៈ ស្វាមីដូចចោរមិនត្រង់និងភរិយា ចាំតែលួចបំបាត់ទ្រព្យសម្បត្ដិរឺលាក់លៀមរឿងអ្វីៗ និងប្រពន្ធ ដូចជាចោរចាំតែលួចទ្រព្យគេនិងលាក់បំបាត់រឿងអាក្រក់ខ្លួនមិនអោយគេដឹង។
៣. អយ្យាស្វាមីៈ ស្វាមីដូចជាចៅហ្វាយចាំតែចង្អុលបញ្ជា ខុសស្ដីបន្ទោស ប្រើប្រពន្ធធ្វើការដូចជាខ្ញុំបំរើ របស់ខ្លូន។
៤. បិតាស្វាមីៈ ស្វាមីដូចជាឪពុក មានចិត្តស្រលាញ់ថ្នាក់ថ្នមប្រពន្ធដូចកូន មើលការខុសត្រូវរវាំង មិន អោយកូនធ្វើខុស ការពារកូនគ្រប់ទិសទី។
៥. ជេដ្ឋាស្វាមីៈ ស្វាមីដូចបងប្រុស ស្រលាញ់ថែទាំប្រពន្ធដូចបងប្រុសស្រលាញ់ប្អូន ការពារប្អូន។
៦. សខីស្វាមីៈ ស្វាមីដូចមិត្តភ័ក្រ គឺទុកភរិយាខ្លួនស្មើនិងមិត្ដពេលជួបគ្នាក៏រីករាយ បានអ្វីក៏ចែកគ្នា តាម នាទីមិត្តគោរពមិត្តរួមសុខរួមទុក្ខនិងគ្នា។
៧. ទាសាស្វាមីៈ ស្វាមីដូចទាសា ស្ដាប់បង្គាប់ភរិយា ធ្វើការគ្រប់បែបយ៉ាងមិនអោយភរិយាខ្លួនព្រួយ ឡើយ។
ស្វាមី៣ជំពូកខាងលើមិនល្អឡើយ លោកអោយជៀសវាងចេញ កុំប្រព្រឹត្ដនិងអោយរើសយកយ៉ាងណា មួយក្នុងចំណោម៤យ៉ាងខាងក្រោម។
តើលោកអ្នកជាស្ត្រីជ្រើសរើសយកមួយណា ក្នុងចំណោមស្វាមីទាំង៧នោះ ? បើយល់ថាមួយណាល្អ សំរាប់ខ្លូនហើយ ចូរជ្រើសយកមួយហ្នឹងចុះ តែសូមអាននិងពិចារណាម្ដងហើយម្ដងទៀតមុននឹងសំរេច ចិត្ដ។
ដកស្រង់ចេញពី ជីវិតអាពាហ៍ពិពាហ៍ របស់ហេង មុន្នីចិន្ដា
វាយកុំព្យូទ័រដោយ 2010
សុផល
0 comments:
Post a Comment
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ តែសូមមេត្តាជៀសវាងប្រើប្រាស់ពាក្យ អសុរសគ្រោតគ្រាធ។ អរគុណ!