សុភាសិតបុរាណ(ខ្មាសគ្រូគ្មានវិជ្ជា)

សុភាសិតបុរាណ

ខ្មាសគ្រូគ្មានវិជ្ជា                   ខ្មាសភរិយាពុំមានកូន
ខ្មាស់ការងារសោះសូន្យ          ខ្មាស់បងប្អូនគ្មានភ្ញៀវឡើង
ខ្មាស់ទាសៈខានប្រើការ          ខ្មាស់អាហារពោះក្រៀមក្រើង
ខ្មាស់យសសក្ដិពុំថ្កើង            ខ្មាស់អ្នកយើងខានធ្វើបុណ្យ
ខ្មាសបាវគ្មានអាជ្ញា                ខ្មាស់មុសាលក់ខាតទុន
ខ្មាស់សិស្សខានដើរមុន          ខ្មាស់ព្រះគុណខានធ្វើកាច
ខ្មាសកូនខានប្រដៅ              ខ្មាស់ញាតិផៅសៅអំណាច
ខ្មាស់ខ្លៅទើបគេខ្លាច             ខ្មាស់អ្នកប្រាជ្ញហៅព្រឺលធំ។
ពាក្យព្រេងតែងប្រតិស្ឋ           ប្រដៅសិស្សតាមនិយម
និយាយតាមបរម                 បុរាណថាទុកដូច្នេះ ។
ឯពាក្យគ្រូអាចារ្យ                  បំណងការអោយសិស្សចេះ
ចង់អោយមានចំណេះ            ចង់អោយចេះតែគ្រប់គ្នា ។

ចម្លងចេញពីកម្ពុជសុរិយា
ដោយៈ សុផល

          សំគាល់៖   សូមអភ័យទោសដោយភ្លេចលេខ ទំព័រនិងឆ្នាំនៃកម្ពុជសុរិយហើយ។

Related Posts

comment 0 comments:

Post a Comment

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ តែសូមមេត្តាជៀសវាងប្រើប្រាស់ពាក្យ​ អសុរសគ្រោតគ្រាធ។ អរគុណ!

អត្ថបទដែលទាក់ទង៖

 
© 2010 សុផល
Template