អនុស្សរណោវាទ
ចំពោះយុវជនអ្នកនៅវត្ត
ហៃពួកយុវជនអ្នកំសត់ បើកុំបានវត្តជ្រកអាស្រ័យ
សមអ្នកនឹងឥតមានតម្លៃ យប់ថ្ងៃហួសទៅឥតប្រយោជន៍។
គួរអ្នកកុំភ្លេចវត្តលំនៅ ទោះអ្នកចេញទៅទៅឆ្ងាយស្រឡោច
គួរដឹងគុណវត្ដកុំបង្ហោច ប្រយោជន៏នឹងផលផ្ដល់ពុំខាន។
បើមានគេសួរពីកាលរៀន ចំណេះរបៀនទាំងប៉ុន្មាន
អ្នកកុំនិយាយបង្វែងដាន ត្រូវប្រាប់ថាបានចេះព្រោះវត្ត។
កុំពោលបង្អួតពួកស្រីៗ ត្រូវស្ដីតាមត្រង់កុំបីភ្លាត់
បំផ្លែងបំផ្លើសបំភ្លេចវត្ដ ក្រែងទោសទាញទាត់អោយវិនាស។
បាយវត្តជាភោជន៍មានព្រលឹង គួរនឹងរំពឹងកុំទើសទាស
នាម៉ឺនមន្ត្រីមកពីរាស្ដ្រ គឺរាស្ដ្រឡើងជាមន្ត្រី។
បាយផ្ទះបាយវត្ដដូចជាគ្នា ចំអែតអាត្មាមានជីវី
ឆ្អែតហើយរៀនសូត្រចេះខ្ទេចខ្ទី មុនីកើតមានដោយសារវត្ត។
សាធុៈសូមអោយអ្នកបានសុខ នីរទុក្ខ នីរភ័យ សិរីភ័ទ្រ
ជាជនសប្បុរសរបស់រដ្ឋ មានបែបមានបទប្រសើរហោង។
សម្ដេចព្រះសុមេធាធិបតី
ជួន ណាត (ជោតញ្ញាណោ)
ចំលងដោយ៖ សុផល
ផ្សព្វផ្សាយជាសាធារណសម្រាប់ពលរដ្ឋខ្មែរគ្រប់រូបនិងចំណេះដឹងជាសាកល។
0 comments:
Post a Comment
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ តែសូមមេត្តាជៀសវាងប្រើប្រាស់ពាក្យ អសុរសគ្រោតគ្រាធ។ អរគុណ!