អត្ថាធិប្បាយ
ប្រពន្ធល្អ ច្រើនចាញ់ប្ដី
សុភាសិតនេះ ប្រហែលជាគេឲ្យតម្លៃទៅប្រុសច្រើនជាងឲ្យស្រី ។ ព្រោះហេតុថា នៅក្នុងសង្គមខ្មែរ អ្នកនិពន្ធទាំងអស់មិនសូវមានភេទស្រីទេ ហើយគេចាត់ទុកភេទស្រីជាមនុស្សលេខ២ ។ ស្រីត្រូវតែស្ដាប់ប្រុស ហើយធ្វើតាមបញ្ជាប្រុស ។ ប្ដីជាអ្នកសម្រេច (អារកាត់) បញ្ហានានាដែលកើតមានដល់គ្រួសារ ប្រពន្ធជាអ្នកធ្វើតាម ។ នេះជាទម្លាប់សម័យបុរាណ ។ ទោះបីយ៉ាងណា អត្ថន័យរបស់សុភាសិតមានដូចតទៅ ៖
ប្រពន្ធដែលគេចាត់ទុកថា «ល្អ ឬ គ្រប់លក្ខណ៍» គឺសំដៅទៅស្រីណាដែល ៖
- មិនទទឹងរឹងរូសទៅនឹងបញ្ជាប្ដី
- មិនទាស់ជាមួយប្ដី
- សុខចិត្តស្ងៀម មិនស្ដីតប ទោះខឹងយ៉ាងណាក្ដី
- ខុសក៏ចាញ់ ត្រូវក៏ចាញ់ មួយចប់
នេះឯងជាអត្ថន័យ «ស្រីល្អ ច្រើនចាញ់ប្ដី» គឺថា ស្រីដែលសុខចិត្តចាញ់ប្ដីគ្រប់ពេល… ឲ្យឈ្នះទៅប្ដីគ្រប់កាលៈទេសៈ ។
ពាក្យច្រើនភូត ចាញ់អាត្មា
មនុស្សណាដែលនិយាយកុហកច្រើនពេក តើអ្នកណាជាអ្នកចាញ់ ? គឺសាមីខ្លួន (អាត្មា) អ្នកភូតនោះឯងដែលទទួលបរាជ័យ អាម៉ាស់មុខ អស់តម្លៃ ។ លទ្ធផលនៃការកុហកមានដូចតទៅ ៖
- គេលែងស្ដាប់
- គេមិនជឿ
- គេស្អប់
- គេមិនរាប់រក
នេះឯងដែលលោកហៅថា «ចាញ់អាត្មា» ។
ដោយ ម៉ែន រៀម សៀវភៅរសជាតិភាសាខ្មែរ
ចំលងចេញពី ប្លុកឈូកខ្មែរ
0 comments:
Post a Comment
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ តែសូមមេត្តាជៀសវាងប្រើប្រាស់ពាក្យ អសុរសគ្រោតគ្រាធ។ អរគុណ!