ច្បាប់ហៃមហាជន

ភាសិតខ្មែរ

ឈ្មួញទឹកពិតពឹតទូក​               រីឈ្មួញគោកពឹងរទេះ
      សំណាងពឹងចំណេះ ​              ប្រាជ្ញប្រាយចេះពឹងគម្ពីរ ។
 ព្រះសង្ឃពឹងវិន័យ                  សត្វភពត្រៃពឹងធរណី
    សេនាពឹងឫទ្ធី                  ឯអ្នកជីពិតពឹងវត្ត ។
រីមូលពឹងក្រឡឹង                 រីឯត្រង់ពឹងបន្ទាត់
        កិរិយាពឹងសំពត់                 រីបរិសុទ្ធពិតពឹងសីល ។
       សត្វត្មាតពិតពឹងរុយ               សាច់សត្វស្អុយពឹងអំបិល
     មង្គលពឹងពពិល                    រក្សាសីលពិតពឹងទាន ៕

"ច្បាប់ហៃមហាជន"

Related Posts

comment 0 comments:

Post a Comment

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ តែសូមមេត្តាជៀសវាងប្រើប្រាស់ពាក្យ​ អសុរសគ្រោតគ្រាធ។ អរគុណ!

អត្ថបទដែលទាក់ទង៖

 
© 2010 សុផល
Template