បកិណ្ណកៈដំបូន្មាន
ស្ដីពីស្រៈ(ឳ)និងព្យញ្ជនៈ(យ) ផ្សំបានជាពាក្យ(ឳយ)
បទពាក្យ៧
នេះគឺពួកតួអក្សរឳយ កូនចៅខាងក្រៅត្រូវរក្សា
ទុកជាសម្បត្តិកេរ្ដិ៍ដូនតា តម្រាប់តម្រាច្បាប់ចាស់ថ្មី។
ឲ្យរៀនអត់អោនពាក្យដូនតា ឲ្យរៀនវិជ្ជាការលោកិយ
ឲ្យរៀនចិត្ដល្អកុំខ្ញូវខ្ញី ឲ្យខំឃ្មាតខ្មីរកទ្រព្យធន។
ឲ្យរៀននូវច្បាប់ប្រពៃណី ឲ្យខំរកស៊ីកុំលួចប្លន់
ឲ្យសង្គ្រោះញាតិមានអាសន្ន ឲ្យចេះអត់ធន់ក្ដីទាំងឡាយ។
ឲ្យចាំទំនងទំនៀមព្រេង ឲ្យចេះចាំចែងបទបរិយាយ
ឲ្យចេះរាប់ព្រៀងលាងជិតឆ្ងាយ ឲ្យផ្សាយមេត្ដាដល់ជនផង។
ឲ្យស្គាល់ខ្ពស់ទាបដរាបទៅ ឲ្យស្គាល់ប្រាជ្ញខ្លៅនូវរៀមច្បង
ឲ្យរងចាំចិត្ដនឹកខ្លាចហ្មង ឲ្យត្រាប់ឲ្យត្រង់ច្បាប់ធម្មា។
ឲ្យមានមេត្ដាប្រយ័ត្នទោស ឲ្យមានសន្ដោសលះវេរា
ឲ្យមានមេត្រីប្រណីគ្នា ឲ្យមានចិត្ដជាជាប់ខន្តី៕
វាយកុំព្យូទ័រដោយ៖
សុផល
កាណាដាថ្ងៃទី២៧ខែវិច្ឆិការឆ្នាំ២០១០ ចែកជូនជាសាធារណៈសម្រាប់ជាចំនេះដឹងដល់កូនខ្មែរគ្រប់រូប ប្រាថ្នាចង់ចេះនឹងស្រាវជ្រាវតាមអ៊ិនធឺណែត។
0 comments:
Post a Comment
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ តែសូមមេត្តាជៀសវាងប្រើប្រាស់ពាក្យ អសុរសគ្រោតគ្រាធ។ អរគុណ!