ចំណោទ៨យ៉ាង


ចំណោទ៨យ៉ាង៖
ចំណោទនេះអ្នកប្រាជ្ងតែឡើងក្នុងរជ្ជកាលនៃព្រះបាទសម្ដេចនរោត្ដមដែលនគរយើងធ្លាប់ទៅជាអាយ័តនៃបរទេស។

  1. ចាក់ទឺកដូង               អំផូងមួយពាន់
  2. កាច់ឈើឈ្នាន           អន្ទាន់អន្ទង់
  3. កាច់របង                  រំលងសីមា
  4. កន្ទុយត្រីប្រា             មេនាងឧក
  5. កន្ទុកត្រីផ្អុក              មេនាងកែវ
  6. អកកំបោរ                 ប្រចាំថង់
  7. បំពង់ឫស្សី                ប្រចាំវែក
  8. ក្បាលទំពែក             ក្អែកជុះដាក់ប៉ក។
មុននឹងបងប្អូនមើលចំលើយខាងក្រោមសូមធ្វើការគិតសាកល្បងមើល ថាតើចំណោទទាំងនេះមានន័យ ដូចម្ដេចដែរ។
          ដើម្បីកុំអោយអស់ចំងល់ ខ្ញុំសូមលើកចំលើយយកមកបង្ហាញតែម្ដង ពីព្រោះសូម្បីតែខ្ញុំខ្លួនឯង ហ្នឹងក៏ពុំដឹងដែរ។
ស្រាយចំណោទទាំងប្រាំបីនេះ៖
ទី១. ម៉ាស៊ីនទឹក         ទី២. តម្បាញ            ទី៣. ខ្សែរលួស
ទី៤. រាស្ដ្រយកគ្នាលែងរើសពូជ                   ទី៥. រាស្ដ្រយកប្រពន្ធជាតិស្ដេច
ទី៦. ស្ដេចអោយមានគ្រាន់តែចាំវាំង    ទី៧. នាម៉ឺនគ្រាន់តែជួសប្រយោជន៍អោយគេ
ទី៨. អ្នកស្នេហាជាតិតែងខ្វើក ជាប់គុក នីរទេស សម្លាប់ចោល។
អត្ថបទនេះដកស្រង់ចេញពីកម្ពុជសុរិយា ២៨,១៩៥៦,១
រៀបរៀងដោយៈ យូរ អ៊ុន
ចំលងដោយៈសុផល
ចែកជូនផ្សព្វផ្សាយជាចំនេះដឹងទូទៅដល់ខ្មែរយើងដែលប្រាថ្នាចង់អាននិងស្រាវជ្រាវតាមអ៊ិនធឺណែត។
កាណាដា ២៨​វិច្ឆិការ ២០១០

Related Posts

comment 0 comments:

Post a Comment

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ តែសូមមេត្តាជៀសវាងប្រើប្រាស់ពាក្យ​ អសុរសគ្រោតគ្រាធ។ អរគុណ!

អត្ថបទដែលទាក់ទង៖

 
© 2010 សុផល
Template