II.ស្រីគ្រប់លក្ខណ៍
ស្រីដែលប្រកបដោយលក្ខណ៍៣១ប្រការហៅថាស្រីគ្រប់លក្ខណ៍ គឺ៖
- មិនចេះអេចអូចនិយាយដើមគេ
- ចេះគួរសមទទួលមាតានិងស្វាមី
- ដឹងគុណតបគុណមាតាបិតាញាតិសន្ដានទាំងពីរខាង
- មិនចេះដេកថ្ងៃ
- មិនវង្វេងភ្លេចមុខភ្លេចក្រោយ
- ចេះថែទាំរបស់ទ្រព្យ
- មិនផិតក្បត់ស្វាមី
- មិនចេះប្រច័ណ្ឌប្ដី
- គ្មានកលមាយា
- មិនរំសាយសកអោយគេឃើញ
- មានចិត្ដអត់ធន់ធ្ងន់ធ្ងរ
- មានជើងស្រាលមិនទន្ទ្រាំក្ដុងក្ដាំង
- មិនឈររឺអង្គុយសំញែងកាយអោយគេឃើញ
- មិនដើរញិកញក់កាច់រាង
- ចេះសង្រួមភ្នែក មិនក្រឡេកក្រឡេមក្រឡាម
- មានដំណើរល្អ មិនក្រលែងដើមដៃ
- មិនបង់បោយញាក់ស្មាគ្រលែងដើមដៃ
- មានសំលេងតិចច្បាស់លាស់
- មិនចេះឡេះឡោះលេងសើច
- មិននិយាយផ្ដោះផ្ដងចំពោះបុរស
- មិនទម្រន់ធ្វើការណាធ្វើទាល់តែហើយការនោះ
- ទៅណាឆាប់ត្រឡប់វិញ
- ចេះទុកដាក់ឥវ៉ាន់ ក្នុងពេលគួរទុកដាក់
- ចេះរៀបចំផ្ទះសំបែង
- ចេះតុបតែងគ្រឿងឧបភោគ បរិភោគ
- ខ្លាចចិត្ដស្វាមីមាតាបិតា ហើយគោរពតាមឳវាទ
- បរិភោគចំណីអាហារក្រោយមាតាបិតានិងស្វាមី
- ឈប់បរិភោគមុនមាតាបិតានិងស្វាមី
- ដេកលក់ក្រោយស្វាមី
- ភ្ញាក់មុនស្វាមី
- មានមេត្ដាករុណាចេះធ្វើបុណ្យទាន
បុរសស្រ្ដីដែលប្រកបដោយលក្ខណ៍ពេញលេញ ហៅថាប្រុសស្រីគ្រប់លក្ខណ៍។ លក្ខណបុរសស្រ្ដី គ្រប់លក្ខណ៍ ដូចខាងលើនេះបើតាមសម័យបច្ចុប្បន្ននេះឃើញថាមានលក្ខណៈខ្លះ ហួសសម័យទៅហើយ។ ប៉ុន្ដែទោះបីយ៉ាង ណាក៏ដោយ បើបុរសស្រ្ដីណាប្រកបដោយលក្ខណៈដូចបានបរិយាយជាគោលៗក្នុងទីនេះ បុរសស្រ្ដីនោះ គួររាប់ ថាជាមនុស្សគ្រប់លក្ខណ៍បានដោយបរិបូណ៍៕
ស្រាវជ្រាវដកស្រង់ដោយ
ព្រួច ភុម
ចំលងដោយ សុផល
កម្ពុជសុរិយា ៥៣ ឆ្នាំ១៩៩៩ លេខ១
វាយកុំព្យូទ័រដោយសុផល
កាណាដា ថ្ងៃទី២៧ខែវិច្ឆិការឆ្នាំ២០១០
0 comments:
Post a Comment
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ តែសូមមេត្តាជៀសវាងប្រើប្រាស់ពាក្យ អសុរសគ្រោតគ្រាធ។ អរគុណ!