តើសម័យនេះហើយនៅមានបុរស ស្រ្ដីគ្រប់លក្ខណ៍ដែរឫទេ? ហើយបុរសនារីណាខ្លះស្ថិតនៅក្នុងបុរសស្រីគ្រប់ លក្ខណ៍ទាំងនោះ បើចង់ដឹងសេចក្ដីពិស្ដារសូមអានអត្ថបទខាងក្រោមហើយពិចារណាថា តើខ្លួនឯងមានស្ថិត នៅ ត្រង់ចំនុចទាំងអស់នោះដែររឺទេ?
លក្ខណរបស់បុរសស្ត្រីតាមតម្រាបុរាណ
I.បុរសគ្រប់លក្ខណ៍៖
បុរសដែលប្រកបដោយលក្ខណ២៦ប្រការហៅថាបុរសគ្រប់លក្ខណ៍គឺ៖
- ឧស្សាហ៍ខ្នះខ្នែងធ្វើការងារ រៀនសូត្រមិនប្រកាន់ខ្លួន
- មិនចេះលួចប្លន់កេងកិចឆបោក
- មិនឈ្លានពានកូនប្រពន្ធអ្នកដទៃ
- មិនរំភើបញាប់ញ័រភ័យផ្ដេសផ្ដាស
- មិននិយាយកុហកភូតភរអោយលើសពីការពិត
- មិននិយាយត្រាប់អោយគេអៀនខ្មាស់
- បានឮដំណឹងអ្វីហើយវិនិច្ឆ័យសិនទើបជឿជាក្រោយ
- ធ្វើការងារមិនរស់រាន់ពេកមិនយឺតយូរពេក
- មិនចេះនិយាយបំផ្លើសសើចលេង
- ចេះទទួលភ្ញៀវពន្លឺមិនរើសមុខ
- មានថ្នាំកែរោគបំរុងទុកមិនខ្វះក្នុងពេលត្រូវការ
- មិនប្រាប់ការសម្ងាត់ដល់អ្នកដទៃ
- មិនផ្ញើរបស់ទុកនឹងបុគ្គលមិនគួរផ្ញើ
- មានចិត្ដអត់ធនតស៊ូមិនរួញរាចំពោះកិច្ចការ
- មានស្វាមីភក្តិចំពោះនាយចៅហ្វាយ
- មិនចេះឡិកឡក់ចំពោះស្រីក្រមុំ
- ស្គាល់ចំណេចស្គាល់ខាត
- រកប្រដាប់តុបតែងខ្លួនអោយភរិយា បុត្តធីតានិងខ្លួនឯង
- មិនទិញជឿនូវរបស់ប្រើប្រាស់គ្រប់យ៉ាង
- ដឹងគុណតបគុណសរសើរគុណនៃអ្នកមានគុណ
- គោរពតាមឳវាទមាតាបិតាញាតិមិត្តនិងអ្នកប្រាជ្ញ
- ចេះអត់ទ្រាំស្ដាប់នូវពាក្យដែលស្ដីបន្ទោសប្រដៅ
- មានកាយវាចាសមរម្យមិនឆ្គង
- អោយដំណឹងមនុស្សក្នុងផ្ទះ ហើយសឹមចេញទៅ
- ចេះវាយប្រដៅកូនចៅដោយរំពាត់យ៉ាងតូច
- ខឹងឆាប់បាត់មិនចងកំហឹងទុក (សូមអានបន្ដទៅ៖លក្ខណៈស្រ្ដីគ្រប់លក្ខណ៍)
0 comments:
Post a Comment
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ តែសូមមេត្តាជៀសវាងប្រើប្រាស់ពាក្យ អសុរសគ្រោតគ្រាធ។ អរគុណ!