បកិណ្ណកៈដំបូន្មាន​(ជំពូក៥)


ជំពូក៥
បកិណ្ណកៈ ដំបូន្មាន
 ស្ដីអំពីកិច្ចត្រូវស្គាល់គ្រប់លក្ខណៈ
បទកាកគតិ
កើតមកជាមនុស្ស                គួរស្គាល់ត្រូវខុស
                             ស្គាល់ធ្ងន់ស្គាល់ស្រាល          ស្គាល់បាបស្គាល់បុណ្យ
                             រឹងទន់ប្រាជពាល                  ដើមចុងកណ្ដាល
ស្គាល់ខ្លាចស្គាល់ហ៊ាន។
                             ស្គាល់តិចស្គាល់ច្រើន            សង្វាតក្រវើន
                             ស្គាល់អត់ស្គាល់ឃ្លាន            ស្គាល់វៀចស្គាល់ត្រង់
                             ស្គាល់បង់ស្គាល់បាន             ស្គាល់ដីស្គាល់ដាន
ស្គាល់ព្រៃស្គាល់ត្រាញ់           (វាលតូចៗមានស្មៅតូចៗ)។
                             ស្គាល់គាប់ស្គាល់ខុស            ស្គាល់ស្លាប់ស្គលរស់
                             ស្គាល់ឈ្នះស្គាល់ចាញ់           ស្គាល់បាញ់ស្គាល់បោះ
                             ស្គាល់ដោះស្គាល់ដេញ           ស្គាល់ចូលស្គាល់ចេញ
ស្គាល់ក្រស្គាល់មាន។
                             ស្គាល់តឹងស្គាល់ធូរ               ស្គាល់ឆាប់ស្គាលយូរ
                             ស្គាល់មានស្គាល់គ្មាន            ស្គាល់ដើរស្គាល់ដេក
                             ស្គាល់ស្រេកស្គាល់ឃ្លាន         ស្គាល់ខ្ពស់ទាបមាន
ស្គាល់ទ័លស្គាល់ក្រ។
កិច្ចត្រូវស្គាល់នេះ                 កូនត្រូវចាំចេះ
ហើយត្រូវកាន់យក៍               ត្រង់បទជាបុណ្យ
ជាគុណល្អៗ                       លះបទមិនល្អ
អោយឆ្ងាយចេញហោង៕

វាយកុំព្យូទ័រដោយ៖​ សុផល               កាណាដាថ្ងៃទី២៧ខែវិច្ឆិការឆ្នាំ២០១០
សូមចែកជូនផ្សព្វផ្សាយជាសាធារណដល់បងប្អូនខ្មែរ គ្រប់រូបដែលនិយមអានកំណាព្យតាមអ៊ិនធឺណែត

Related Posts

comment 0 comments:

Post a Comment

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ តែសូមមេត្តាជៀសវាងប្រើប្រាស់ពាក្យ​ អសុរសគ្រោតគ្រាធ។ អរគុណ!

អត្ថបទដែលទាក់ទង៖

 
© 2010 សុផល
Template