បកិណ្ណកដំបូន្មាន​(ពាក្យកុំ)


បកិណ្ណកដំបូន្មាន
ស្ដីពីព្យញ្ជនៈ(ក)នឹងស្រះ(ុំ)ផ្សំបានជាពាក្យ(កុំ)
បទពាក្យ៧
នេះពួកតួអក្សរ     ​​”កុំ”                    ចូរកូននាកកុំបីរាយមាយ
ពាក្យនេះទុកដូចជាសំពាយ               ទៅបរលោកនាយគ្រាន់ជាស្បៀង។
កុំគិតរស់ពេកវាបែកបាក់                   កុំអោយថ្នាំងថ្នាក់វាបាត់ស្ងួន
កុំខ្ចិលងោយងោកវាថោកខ្លួន             កុំអោយវេះពួនវាបាត់មុខ។
កុំមានៈពេកវាបែកមិត្ត                      កុំអោយទ្រុស្ដស្និទ្ធវាបាត់សុខ
កុំអោយលើកខ្លួនវាផ្ទួនទុក្ខ                 កុំអោយបាត់មុខវាអប្រិយ៍។
កុំអោយបាត់ស្នេហ៍វាបែរឃ្លាត            កុំអោយទ្រុស្ដញាតិវាកើតក្ដី
កុំអោយហ៊ានហួសវាអាយុខ្លី               កុំអោយវាយស្រីវាខូចឫក។
កុំអោយស្ងៀមដៃវាធ្លាប់ល្ងង់              កុំអោបជង្គង់វាធ្លាប់ស្ពឹក
កុំអោយយឺតពេកវាទ្រមឹក                  កុំអោយឆ្មើងឫកគេខ្ពើមស្អប់។
កុំអោយស៊ីច្រើនវាបែកពោះ               កុំអោយលេះលោះវាខូចទ្រព្យ
                   កុំអោយខុសរឿយវាអភ័ព្វ                  កុំអោយលិបលាប់វាធ្លាប់ចិត្ដ៕

វាយកុំព្យូទ័រដោយ៖
សុផល
កាណាដាថ្ងៃទី២៧ខែវិច្ឆិការឆ្នាំ២០១០ ចែកជូនជាសាធារណៈសម្រាប់ជាចំនេះដឹងដល់កូនខ្មែរគ្រប់រូប ប្រាថ្នាចង់ចេះនឹងស្រាវជ្រាវតាមអ៊ិនធឺណែត។

Related Posts

comment 0 comments:

Post a Comment

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ តែសូមមេត្តាជៀសវាងប្រើប្រាស់ពាក្យ​ អសុរសគ្រោតគ្រាធ។ អរគុណ!

អត្ថបទដែលទាក់ទង៖

 
© 2010 សុផល
Template