បកិណ្ណកៈដំបូន្មាន


ដកស្រងចេញពីកម្ពុជសុរិយា​លេខ៣២​ឆ្នាំ១៩៦០​ទំព័រ​៤៥០
ជំពួក៤
បកិណ្ណកៈ ដំបូន្មាន
ស្ដីអំពីគុណនៃសេចក្ដីព្យាយាម
បទពាក្យ៧
នេះជាពាក្យទំនៀមបុរាណមុន           ទូន្មានពួកជនតទៅមុខ
អោយអស់កូនចៅចងចាំទុក              នឹងបានទីសុខដោយស្មោះស្ម័គ្រ។
ព្យាយាមសិក្សានឹងបានចេះ               ព្យាយាមត្រិះរិះនឹងយល់ជាក់
ព្យាយាមធ្វើការបានមាសប្រាក់           ព្យាយាមរាក់ទាក់នឹងបានមិត្ដ។
ព្យាយាមទន្ទេញនឹងបានចាំ               ព្យាយាមចំណាំនឹងមិនភ្លាត់
ព្យាយាមរួបរួមនឹងមិនព្រាត់               ព្យាយាមផ្ទៀងផ្ទាត់នឹងបានត្រង់។
ព្យាមយារក្សានឹងមិនបាត់                 ព្យាយាមហ្វឹកហាត់នឹងបានធ្លាប់
ព្យាយាមចូលគាល់នឹងបានគាប់          ព្យាយាមថែទ្រព្យនឹងមិនខាត។
ព្យាយាមដុះល្ងង់នឹងបានជ្រះ             ព្យាយាមជំរះនឹងបានស្អាត
ព្យាយាមប្រយ័ត្នគ្មានប្រមាទ              ព្យាយាមឨហាតនឹងបានសុខ។
ព្យាយាមសង្កេតនឹងយល់ការ             ព្យាយាមវិចារណ៍យល់ទៅមុខ
ព្យាយាមខ្វល់ខ្វាយរួចចាកទុក្ខ            ព្យាយាមរុលរុកឈ្នះឧបសគ្គ។
ព្យាយាមធ្វើល្អនឹងបានបវរ                ព្យាយាមស្មោះសគេស្មោះស្ម័គ្រ
ព្យាយាមរាប់អានគេរាក់ទាក់              ព្យាយាមគារវៈមានអំណាច។
ព្យាយាមតស៊ូនឹងបានឈ្នះ                ព្យាយាមមានៈនឹងអង់អាច
ព្យាយាមម៉ឹងមាត់មានគេខ្លាច             ព្យាយាមលះកាចបានករុណា។
ព្យាយាមសន្សំនឹងបានមាន               ព្យាយាមធ្វើទាននឹងបានបុណ្យ
ព្យាយាមរើខ្លួនមិនដាបដុន                ព្យាយាមធ្វើគុណនឹងគ្មានទោស។

វាយកុំព្យូទ័រដោយ:                                                      កាណាដាថ្ងៃទី២៧ខែវិច្ឆិការឆ្នាំ២០១០
សុផល
សូមចែកជូនផ្សព្វផ្សាយជាសាធារណដល់បងប្អូនខ្មែរគ្រប់រូបដែលនិយមអានកំណាព្យតាមអ៊ិនធឺណែត

Related Posts

comment 0 comments:

Post a Comment

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ តែសូមមេត្តាជៀសវាងប្រើប្រាស់ពាក្យ​ អសុរសគ្រោតគ្រាធ។ អរគុណ!

អត្ថបទដែលទាក់ទង៖

 
© 2010 សុផល
Template