ឆ្កួតបីប្រការ

សុភាសិត
ឆ្កួតបីប្រការ
                   លោកថាឆ្កួតបី            ឆ្កួតមួយនឹងស្រី               ឆ្កួតមួយនឹងស្រា
                   ឆ្កួតមួយនឹងល្បែង       អំពើពាលា                    ឆ្កួតនេះហៅមហា
ឆ្កួតក្រៃកន្លង។
ឆ្កួតស្រីឆ្កួតស្រា          ឆ្កួតល្បែងពាលា              អំពើសឹងឆ្គង
                   លោកពុំអោយសេព     អោយជៀសតែម្ដង          វាតែងអោយហ្មង
                   ភ្លេចភ្លាំងស្មារតី។
                   អោយភ្លេចក្ដីគាប់        ភ្លេចទាំងខ្លួនស្លាប់            ភ្លេចសាស្ដ្រសួស្ដី
                   ភ្លេចសីលភ្លេចទាន      ភ្លេចញាតិវុឌ្ឍី                 ភ្លេចច្បាប់ប្រក្រតី
                   ឆ្កួតបីប្រការ៕
(ដកស្រង់ចេញពីច្បាប់កូនចៅ)

Related Posts

comment 0 comments:

Post a Comment

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ តែសូមមេត្តាជៀសវាងប្រើប្រាស់ពាក្យ​ អសុរសគ្រោតគ្រាធ។ អរគុណ!

អត្ថបទដែលទាក់ទង៖

 
© 2010 សុផល
Template