ប្រយោជន៍នៃទស្សនវិជ្ជាពុទ្ធសាសនាសម្រាប់ប្រទេសលោកខាងលិច
ពុទ្ធសាសនាបានកើតនៅក្នុងពិភពលោកនេះជាង២៥សតវត្សរ៍មកហើយ និងបានជ្រាបចូលក្នុងសង្គមវប្បធម៌នៃប្រទេសក្នុងពិភពលោក ជាច្រើនរួមទាំងកម្ពុជាផង ដោយបានក្លាយទៅជាសាសនារបស់រដ្ឋ មានចែងនៅក្នុងច្បាប់ធម្មនុញ្ញ។ ប៉ុន្ដែប្រទេសលោកខាងលិច ដែលភាគច្រើនជាប្រទេសប្រកាន់សាសនាគ្រឹស្ដ ហេតុអ្វីបានជាពលរដ្ឋគេវិលមករកពុទ្ធសា សនា។សូមស្ដាប់ដើម្បីកុំអោយអស់ចំងល់៖
នេះមិនមែនជារឿងសង្រ្គាមសាសនានោះទេ តែជាការវិលទៅរកសេចក្ដីពិតនៃជីវិត ដែលជួយដល់អ្នកចិត្ដសាស្រ្ដនៅប្រទេសលោកខាងលិចព្យាបាលចិត្ដរោគរបស់ពលរដ្ឋគេ។ តើទ្រឹស្ដីទស្សនវិជ្ជា របស់ពុទ្ធសាសនាមានប្រយោជន៍អ្វីខ្លះ? ហេតុអ្វីបានជាប្រទេសអូស្រ្ដាលីបញ្ចូលវាក្នុងកម្មវិធី សិក្សាចិត្ដសាស្រ្ដ? សូមស្ដាប់ការបកស្រាយរបស់លោកបណ្ឌិត ថោង ធែលជាពលរដ្ឋខ្មែរនៅ ក្រុងមែលប៊ិន ដែលបានចូលនិវត្ដន៍ហើយ តែបានសិក្សាវគ្គចិត្ដសាស្រ្ដ Wisdom to healing (ការប្រើបដិភាណៈដើម្បីព្យាបាល)។
ខ្ញុំបាទបានលើកយកមកផ្សាយមកវិញពីវទ្យុអូស្ត្រាលី ព្រោះយល់ឃើញថា វាមានប្រយោជន៍ជា សាកលសំរាប់ជនទូទៅ។
Related Posts
0 comments:
Post a Comment
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ តែសូមមេត្តាជៀសវាងប្រើប្រាស់ពាក្យ អសុរសគ្រោតគ្រាធ។ អរគុណ!