ចំណេរកាលតមក សាសនាក៏រឹតតែចម្រើន, អ្នកសង្កេតរបស់ប្លែកក៏ឃើញមានច្រើនក្រៅ ពីលោកបាលទាំងបួន ដែលធ្លាប់រាប់អានមកពីដើម គេបង្កើតព្រះជាម្ចាស់ដទៃទៀតជាច្រើន ដូច ព្រះច័ន្ទ ព្រះពាយ ជាដើម គេសន្មតឲ្យមានខ្លួនប្រាណ ដូចទេវរូបផ្សេងៗ ដែលមានមកដល់សព្វ ថ្ងៃនេះ។ការសាសនារឹតតែចំរើនគំនិតរបស់មនុស្សក៏រឹតតែខ្ពស់ឡើងតាមលំដាប់។ មនុស្សខ្លះមានសេចក្ដីត្រិះរិះថា វត្ថុផ្សេងៗក្នុងលោកជារបស់គួរអស្ចារ្យ ប្រហែលមានលោកណា មួយជាអ្នកសាងឡើយ។ ចំណែកពួកព្រាហ្មណ៏យល់ឃើញថា អ្នកសាងលោកមានពិត ទើបសន្មតនាមព្រះជាម្ចាស់ដែលសាងលោកថា " ព្រហ្ម" អ្នកដែលរាប់អានព្រះព្រហ្មគេហៅថា "ព្រាហ្មណ៍" ។
តមក អ្នកប្រាជ្ញក្នុងសាសនាព្រាហ្មណ៍ មានសេចក្ដីយល់ឃើញបែកខ្ញែកគ្នាជាពីរពួកគឺៈ មួយពួករាប់អានព្រះព្រហ្មតែ១ អង្គប៉ុណ្ណោះ មួយពួកទៀតរាប់អានព្រះព្រហ្មនោះដែរ តែរាប់អាន ព្រះជាម្ចាស់ដទៃទៀតដែលធ្លាប់រាប់អានមកអំពីដើមនោះផង។ រឿងនេះ ធ្វើឲ្យពួកព្រាហ្មណ៍គិត វិវាទទាស់ទែងគ្នា ព្រោះលទ្ធិគឺសេចក្ដីប្រកាន់ មិនត្រូវគ្នា។ ពួកទីមួយនៅក្នុងឥណ្ឌៀមិនបាន ក៏លើកគ្រួសាររត់ចេញទៅនៅខាងបស្ចិមទិស ប្រហែលពួកនេះឯងជាបុព្វបុរសនៃសាសនាស្វិហ្វ ឬអ៊ីស្រាអែលដែលជាដើមចមនៃសាសនាគ្រិស្ដ។
ចំណែកព្រហ្មណ៍ពួកទី២ដែលនៅក្នុងប្រទេសឥណ្ឌៀបានប្រដៅសាសនាតៗមក តែច្រើន ជាអ្នកកាន់យកតែពាក្យស្លោក ឯអ្នកដែលចេះដឹងពិតមានតិច ប៉ុន្ដែដល់យូរៗទៅមានសាស្ដាឯក មកត្រាស់ដឹងម្ដង។
ព្រះ ៥ ព្រះអង្គ
សាស្ដាឯកនោះ មុនសាស្ដាយើងមាន៣ព្រះអង្គគឺ ព្រះកកុសន្ធៈ១ ព្រះកោនាគមនៈ១ ព្រះកស្សបៈ១ ទើបមកដល់ព្រះសមណគោត្តមបរមគ្រូយើង។ មានពាក្យព្យាករថា កាលអស់ព្រះ ពុទ្ធសាសនានៃព្រះសមណគោតមនេះទៅ នឹងមានព្រះសាស្ដាមកត្រាស់មួយអង្គទៀតទ្រង់ព្រះ នាមថា អរិយមេត្តេយ្យ (ឬព្រះសិរិអារ្យមេត្រី) ព្រះសាស្ដាទាំងប្រាំអង្គនេះ គេហៅថា ព្រះ៥ព្រះអង្គ ។តទៅភាគទី៣

0 comments:
Post a Comment
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ តែសូមមេត្តាជៀសវាងប្រើប្រាស់ពាក្យ អសុរសគ្រោតគ្រាធ។ អរគុណ!