ពុទ្ធសាសនានិងវិទ្យាសាស្ត្រ

ពុទ្ធសាសនា និង​វិទ្យាសាស្ត្រ
ដោយ សុង ស៊ីវ
៦. ការ​វែកញែក​ពុទ្ធសាសនា និង​វិទ្យាសាស្ត្រ
  
ដើម្បី ​វែកញែក​នូវ​ទ្រឹស្ដី​ទាំង​ពីរ​នេះ​ឲ្យ​មាន​វិភាគបទ (Analysis) ច្បាស់​លាស់ ស្រួល​គិត ងាយ​យល់ ត្រូវ​វែកញែក​អំពី​សមត្ថភាព ចំណេះ​វិជ្ជា និង​សតិ​បញ្ញា​របស់​បុគ្គល​អ្នក​រក​ឃើញ អ្នក​ផ្ដើម​បង្កើត​ទ្រឹស្ដី​ទាំង​ពីរ​នេះ​សិន ។

តាម ​ប្រវត្តិ​នៃ​ទស្សនវិជ្ជា​ប៉ែក​បស្ចឹម​ប្រទេស​ថា ទស្សនវិជ្ជា​បាន​ចាប់​កំណើត​ឡើង​ក្នុង​លោក​មុន​គេ​បំផុត​នៅ​ប្រទេស​ក្រិក ដែល​ស្ថិត​នៅ​នា​ឆ្នេរ​សមុទ្រ​មេឌីទែរ៉ាណេ ។

ក្នុង​ប្រទេស​ក្រិក​សម័យ​បុរាណ មាន​ឥសី​៧​រូប​ជា​អ្នកប្រាជ្ញ​បញ្ញវន្ត គេ​បាន​រាប់​បញ្ចូល​ឥសី​មួយ​រូប​ឈ្មោះ តាលែះ (Thalês) ជា​អ្នក​ប្រាជ្ញ​ខាង​គណិតវិទ្យា និង​ខាង​តារាវិទ្យា ទៅ​ក្នុង​ក្រុម​ឥសី​ទាំង​៧​នោះ​ដែរ ។ ឥសី​ឈ្មោះ តាលែះ នេះ​ឯង​ជា​អ្នក​ផ្ដើម​បង្កើត​ទស្សនវិជ្ជា​មុន​គេ​បំផុត ញ៉ាំង​អ្នក​ប្រាជ្ញ​ខាង​បស្ចឹម​ប្រទេស​ឲ្យ​ភ្ញាក់​គំនិត​នេះ​ត្រិះរិះ​ ពិចារណ ចេះ​ស្រលាញ់ និង​បង្កើត​វិទ្យា​ផ្សេងៗ ។ បន្ទាប់​មក​ទស្សនវិជ្ជា​ក្រិក​បាន​ផ្សាយ​នៅ​ទ្វីប​អឺរ៉ុប អ្នក​អឺរ៉ុប​ក៏​បាន​ភ្ញាក់​រលឹក កើត​គំនិត​ប្រាជ្ញា ចេះ​ដោះ​ស្រាយ​បញ្ហា​ធម្មជាតិ បញ្ហា​មនុស្ស​តាំង​ពី​ពេល​នោះ​មក ។

អាស្រ័យ​ហេតុ​នេះ ទើប​ក្នុង​ប្រវត្តិ​ទស្សនវិជ្ជា គេ​ទុក តាលែះ នេះ​ជា​បិតា​របស់​ទស្សនវិជ្ជា ។ ឯ​ទស្សនវិជ្ជា​ជា​បិតា​របស់​វិទ្យាសាស្ត្រ ។ ដូច្នេះ​ឃើញ​ថា ទស្សនវិទូ​ឈ្មោះ តាលែះ ត្រូវ​ជា​ជីតា​របស់​អ្នក​វិទ្យាសាស្ត្រ​ក្នុង​សម័យ​នេះ ។
តាលែះ (Thales of Miletus, 624–546 BC)
តាលែះ (Thales of Miletus, 624–546 BC)

តាលែះ កើត​ក្នុង​ឆ្នាំ​៦២៤​មុន​គ្រិស្ត​សករាជ គិត​ពី​គាត់​កើត​មក​ដល់​សព្វថ្ងៃ​នេះ​ចំនួន ២៦៣៤​ឆ្នាំ​ហើយ (៦២៤ ម.ស + ២០១០ គ.ស = ២៦៣៤​ឆ្នាំ) ។

ព្រះសម្ពុទ្ធ​សមណគោតម ដែល​បាន​រក​ឃើញ​ទ្រឹស្ដី​ពុទ្ធសាសនា ទ្រង់​ឧប្បត្តិ​កើត​នៅ​ប្រទេស​ឥណ្ឌា​ក្នុង​ឆ្នាំ​៨០​មុន​ពុទ្ធសករាជ គិត​ពី​ឆ្នាំ​ឧប្បត្តិ​កើត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ចំនួន ២៦៣៤​ឆ្នាំ​ហើយ​ដែរ (៨០ ម.ស + ២៥៥៤ ព.ស = ២៦៣៤​ឆ្នាំ) ។

តាម ​វិភាគ​បទ​ខាងលើ​នេះ ឃើញ​ថា​ព្រះសម្ពុទ្ធ​ជា​អគ្គ​ទស្សនវិទូ​ដែល​បាន​រក​ឃើញ​ទ្រឹស្ដី​ពុទ្ធសាសនា ​នោះ ទ្រង់​ឧប្បត្តិ​កើត​ក្នុង​ឆ្នាំ​ដំណាល​នឹង​ទស្សនវិទូ តាលែះ ដែល​ជា​ជីតា​របស់​អ្នក​វិទ្យាសាស្ត្រ​នោះ​ដែរ គ្រាន់​តែ​ព្រះអង្គ​ឧប្បត្តិ​កើត​នៅ​ប្រទេស​ឥណ្ឌា តាលែះ កើត​នៅ​ប្រទេស​ក្រិក​ប៉ុណ្ណោះ ។

បើ ​សម័យ​នោះ នៅ​ប្រទេស​ក្រិក​មាន​អ្នក​ប្រាជ្ញ​បញ្ញវន្ត​ចេះ​ដឹង​ខាង​គណិត​វិទ្យា និង​តារាវិទ្យា អាច​បង្រៀន​ តាលែះ ឲ្យ​ចេះ​ដឹង​បាន នៅ​ប្រទេស​ឥណ្ឌា ក៏​មាន​អ្នក​ប្រាជ្ញ​បញ្ញវន្ត​ច្រើន​ដែរ ព្រោះ​សុទ្ធ​តែ​ជា​ជនជាតិ​អរិយៈ មាន​អារ្យធម៌​ខ្ពង់​ខ្ពស់​ជឿន​លឿន​ក្នុង​សម័យ​នោះ ដូច កាឡ​ទេវិល​តាបស ដែល​ជា​អ្នក​ប្រាជ្ញ​ធំ មាន​ចំណាស់​ស្មើ​នឹង​ជីតា​របស់ តាលែះ និង​ព្រាហ្មណ៍​បញ្ញវន្ត​ទាំង​៨​រូប មាន​ រាមព្រាហ្មណ៍ ជាដើម ដែល​ព្រះបាទ​ សុទ្ធោទនៈ អញ្ជើញ​ទៅ​ថ្វាយ​ទំនាយ​ព្រះសិទ្ធត្ថ​កុមារ នោះ​ក៏​មិន​មែន​ជា​មនុស្ស​អន់​ដែរ ។

ឯ កាឡទេវិល​តាបស ​នោះ មាន​ប្រាជ្ញា​ញាណ​ក្រៃលែង បាន​ចេះ​ដឹង​នូវ​អរូប​សមាបតិ​វិទ្យា ដែល​កម្រ​មាន​មនុស្ស​ក្នុង​លោក​ចេះ​ដឹង​បាន និង​ពួក​សាស្ត្រាចារ្យ​វិស្វាមិត្រ ដែល​ព្រះបាទ​សុទ្ធោទនៈ អញ្ជើញ​ឲ្យ​ទៅ​បង្រៀន​វិជ្ជា​ផ្លូវ​លោក មាន​អក្សរ​សាស្ត្រ និង​គណិត​សាស្ត្រ​ជាដើម ចំពោះ​សិទ្ធត្ថ​កុមារ​នោះ ក៏​សុទ្ធ​តែ​ជា​បញ្ញវន្ត​ឆ្នើម​បំផុត​ក្នុង​ប្រទេស​ឥណ្ឌា​សម័យ​នោះ ។

អត្ថបទ ​នៃ​ពុទ្ធប្រវត្តិ​ក្នុង​គម្ពីរ​លលិតវិស្ដារ ខាង​លទ្ធិ​មហាយាន​ដែល​និយាយ​អំពី​ការ​ប្រលង​ប្រជែង​ចំពោះ​វិជ្ជា​មុន​ពេល​ អភិសេក​ព្រះអង្គ​សិទ្ធត្ថ ជាមួយ​ព្រះអង្គ​ម្ចាស់​ក្សត្រី​ពិម្ពា នោះ​ថា មាន​យុវជន​មួយ​រូប​ជា​អ្នក​អក្សរសាស្ត្រ ដែល​មាន​ឈ្មោះ​ល្បីល្បាញ បាន​សម្រេច​ចូល​ទៅ​ប្រលង​ជាមួយ​ព្រះអង្គ​ម្ចាស់​សិទ្ធត្ថ ដើម្បី​បាន​ព្រះអង្គ​ម្ចាស់​ក្សត្រី​ពិម្ពា មក​ខ្លួន ។ ពេល​នោះ​បាន​ជួប​នឹង​សាស្ត្រាចារ្យ​វិស្វាមិត្រ ក៏​និយាយ​ស្នើ​ការ​នោះ លោក​វិស្វាមិត្រ ប្រាប់​ថា ព្រះអង្គ​ម្ចាស់​សិទ្ធត្ថ​បាន​រៀន​ពី​ខ្ញុំ​មែន ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន ខ្ញុំ​អស់​តម្រិះ​ត្រលប់​ជា​ព្រះអង្គ​ម្ចាស់​បង្រៀន​ខ្ញុំ​វិញ បើ​លោក​ចេះ​ជាង​ខ្ញុំ ល្មម​លោក​ទៅ​ប្រលង​សាក​ល្បង​ដែរ ។ យុវជន​ឮ​ដូច្នោះ ក៏​កោត​សរសើរ​ក្រៃ​លែង​មិន​ហ៊ាន​ប្រលង​ប្រជែង​ជាមួយ​ឡើយ ។

ក្នុង​ពេល​ជាមួយ​គ្នា​នោះ មាន​យុវព្រះអង្គ​ម្ចាស់​មួយ​អង្គ​ទៀត​ព្រះនាម អជ៌ុន ជា ​គណិតវិទូ មាន​ព្រះទ័យ​ចង់​បាន​ព្រះអង្គ​ម្ចាស់​ក្សត្រី​ពិម្ពា​ដែរ បាន​រិះ​គិត​រើស​រក​ចំណោទ​ដែល​ពិបាក​បំផុត​ក្នុង​ក្បួន​គណិតវិទ្យា បាន​ទៅ​ប្រលង​ជាមួយ​ព្រះអង្គ​ម្ចាស់​សិទ្ធត្ថៗ​ដោះ​ស្រាយ​រួច ហើយ​ចោទ​សួរ​វិញ​ ព្រះអង្គ​ម្ចាស់ អជ៌ុន ដោះស្រាយ​មិន​រួច ។

បន្ទាប់ ​មក​ទៀត មាន​យុវជន យុវក្សត្រ និង​អ្នកប្រាជ្ញ​ចាស់ៗ​ជាច្រើន​រូប​ដែល​ល្បីល្បាញ​ក្នុង​វិជ្ជា​ផ្សេងៗ មាន​យុទ្ធវិទ្យា និង​តារាវិទ្យា​ជាដើម បាន​ចូល​ទៅ​ប្រលង​ជាមួយ​ព្រះអង្គ​ម្ចាស់​សិទ្ធត្ថ​ មាន​ប្រលង​បាញ់​ព្រួញ​ជាដើម គ្មាន​នរណា​ម្នាក់​យក​ជ័យ​ជំនះ​បាន ។ល។

ម្យ៉ាងទៀត ​ក្នុង​ពេល​ព្រះបាទ​សិទ្ធត្ថ​បព្វជ្ជា​ហើយ បាន​យាង​គ្រប់​ច្រក​ល្ហក​ រក​អ្នក​ប្រាជ្ញ​ធំៗ​ដើម្បី​សិក្សា​ មិន​មាន​អ្នក​ប្រាជ្ញ​ណា​ដែល​ចេះ​ជាង​ព្រះអង្គ​ឡើយ ។ ថ្ងៃ​មួយ​បាន​ជួប អាឡារ​តាបស និង ឧទក​តាបស ដែល​ជា​អ្នក​ប្រាជ្ញ​ធំ​ខាង​ផ្លូវ​លោក និង​ផ្លូវ​ធម៌​ ចេះ​ស្ទាត់​ជំនាញ​ខាង​ត្រៃវេទ ដែល​ជា​វិជ្ជា​មួយ​កើត​មាន​ក្នុង​លោក​ប្រហែល​បី​ពាន់​ឆ្នាំ​មុន​គ្រិស្ត​សករាជ ចំណែក​ផ្លូវ​ធម៌​វិញ តាបស​ទាំង​ពីរ​នេះ បាន​ចេះ​ដល់​អរូប​សមាបត្តិ​វិទ្យា ។ ព្រះអង្គ​បាន​ទៅ​សិក្សា​មិន​យូរ​ប៉ុន្មាន ក៏​ចេះ​ដឹង​ដល់​អរូប​សមាបត្តិ​វិទ្យា​នោះ​ដូច​តាបស​ដែរ ។

កាល ​បើ​តាបស​ទាំង​ពីរ​អស់​ចំណេះ​ត្រឹម​ប៉ុណ្ណោះ​ហើយ ព្រះអង្គ​ក៏​លា​តាបស​ចេញ​ទៅ​ធ្វើ​ទុក្ករ​កិរិយា ដោយ​ជ្រាប​ច្បាស់​ថា អរូប​សមាបត្តិ​វិទ្យា​នេះ​មិន​មែន​ជា​វិជ្ជា​អាច​ត្រាស់​ដឹង​នូវ​ពោធិញ្ញាណ​ បាន​ឡើយ ។ល។

តាម​ទស្សនៈ​ខាងលើ​នេះ យើង​អាច​សម្រេច​អំពី​សមត្ថភាព​ ចំណេះ​វិជ្ជា​របស់​មនុស្ស​ក្នុង​សម័យ​នោះ​បាន​ថា «ពួក ​តាបស​ ឥសី​ ពួក​ព្រាហ្មណ៍ និង​សាស្ត្រាចារ្យ​វិស្វាមិត្រ​នោះ មាន​ចំណេះ​វិជ្ជា​ខាង​ផ្លូវ​លោក​យ៉ាង​ហោច​ណាស់​ក៏​ស្មើ​នឹង​តាលែះ​ដែរ ។ ឯ​ព្រះអង្គ​ម្ចាស់​សិទ្ធត្ថ ដែល​វៃ​ឆ្លាត​ចេះ​ដឹង​លើស​សរុប​ជាង​ពួក​តាបស​ឥសី​ទៅ​ទៀត​នោះ ពិត​ជា​ព្រះអង្គ​មាន​ចំណេះ​វិជ្ជា​ខាង​លោក​និយម​ដូច​គណិត​វិទ្យា​ជាដើម​ដល់​ កម្រិត​ខ្ពស់​បំផុត» ។

មិត្ត ​អ្នក​អាន​ខ្លះ​មុខ​ឆ្ងល់​ថា បើ​ព្រះសម្ពុទ្ធ​បាន​ចេះ​ដឹង​វិជ្ជា​លោក​និយម​ច្បាស់​លាស់​ដល់​កម្រិត​ខ្ពស់ តាំង​ពី​នៅ​ជា​ព្រះអង្គ​ម្ចាស់​ម៉្លេះ ហេតុ​អ្វី​ក៏​ក្នុង​ព្រះត្រៃបិដក​មិន​ឃើញ​ព្រះអង្គ​សម្ដែង​អំពី​ទ្រឹស្ដី​ វិទ្យាសាស្ត្រ​ផង ? (បញ្ហា​នេះ ពួក​ខ្ញុំ​ធ្លាប់​បាន​លើក​ឡើង​ចោទ​សួរ​លោក​សាស្ត្រាចារ្យ​ជើង​ចាស់​ផ្នែក​គណិត​វិទ្យា និង​ជា​បួស​ក្រៅ​សាសនា ឌួង លី កាល​ពី​ឆ្នាំ​១៩៩៧-៩៨ នៅ​វិទ្យាល័យ​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ ហើយ​ចម្លើយ​គឺ​ប្រហាក់​ហែល​នឹង​ការ​បរិយាយ​ខាង​ក្រោម​នេះ) ។

បញ្ហា​នេះ​ឆ្លង​ចូល​ទៅ​ក្នុង​ការ​វែកញែក​ខាង​ទ្រឹស្ដី​ពុទ្ធសាសនា និង​វិទ្យាសាស្ត្រ​ហើយ ។
ការ​វែកញែក​ខាង​ទ្រឹស្ដី

កម្មវត្ថុ​នៃ​ការ​វែកញែក​រក​ហេតុ​ផល​ក្នុង​បញ្ហា​មាន​ ២ ចំណុច​គឺ ៖

ចំណុច​ទី​១

ព្រះសម្ពុទ្ធ ​គ្រប់​ព្រះអង្គ​ជា​សព្វញ្ញូ មាន​ប្រាជ្ញា​ញាណ​ចេះ​ដឹង​សព្វ​គ្មាន​ចន្លោះ សូម្បី​ហេតុ​អាថ៌​កំបាំង​ដែល​កើត​មាន​ហើយ​ក្នុង​អតីត​កាល​កន្លង​ទៅ​ជាច្រើន​ អសង្ខេយ្យ​ឆ្នាំ​ក្ដី ហេតុ​អាថ៌​កំបាំង​ដែល​បម្រុង​នឹង​កើត​មាន​ក្នុង​អនាគត​ខាង​មុខ​ដ៏​ច្រើន​ អសេង្ខេយ្យ​ឆ្នាំ​ក្ដី ក៏​ព្រះអង្គ​បាន​ចេះ​ដឹង​យល់​បាន​ទាំង​អស់ ។ ចំណេះ​វិជ្ជា​លោក​និយម​នេះ ព្រះអង្គ​បាន​ចេះ​ដឹង​ច្បាស់​លាស់​តាំង​ពី​នៅ​ជា​ព្រះអង្គ​ម្ចាស់​សិទ្ធត្ថ​ ម្ល៉េះ ។ នេះ​ជា​ហេតុ​ផល​មួយ​បញ្ជាក់​ឲ្យ​ដឹង​បាន​ថា វិជ្ជា​លោក​និយម​ទាំង​អស់ ព្រះអង្គ​បាន​ចេះ​ដឹង​ពិត​មែន ។

ហេតុ​ផល​មួយ​ទៀត​រឹត​តែ​ឲ្យ​ដឹង​ច្បាស់​ថា ព្រះអង្គ​ពិត​ជា​ចេះ​មែន ដោយ​សំអាង​ទៅ​លើ​ពុទ្ធដីកា​ក្នុង​គម្ពីរ​សំយុត្ត​និកាយ សុត្តន្តបិដក ត្រង់​សីល​បាបណ្ណ​វគ្គ​ថា កាល​ព្រះអង្គ​យាង​ទៅ​ក្នុង​សីល​បាវ័ន ជិត​ក្រុង​កោសម្ពី បាន​យក​ព្រះហស្ត​ចាប់​ស្លឹក​ឈើ​មួយ​ក្ដាប់ ហើយ​ត្រាស់​សួរ​ភិក្ខុ​ទាំង​ឡាយ​ថា «ស្លឹក​ឈើ​ក្នុង​ដៃ​តថាគត​ច្រើន​ជាង​ស្លឹក​ឈើ​ក្នុង​សីល​បារ័ន​ឬ​តិច​ជាង ?» ភិក្ខុ​ទាំង​លាយ​ទូល​ថា «ស្លឹក​ឈើ​ក្នុង​ព្រះហស្ត​ព្រះអង្គ​តិច​ពេក​ណាស់ ឯ​ស្លឹក​ឈើ​ក្នុង​ព្រៃ​នេះ មាន​ចំនួន​ច្រើន​ជាង​ក្រៃលែង» ។

អាស្រ័យ​ហេតុ​នេះ ទើប​ព្រះអង្គ​សម្ដែង​ប្រាប់​ភិក្ខុ​ទាំង​នោះ​ថា «ធម៌ ​ដែល​តថាគត​បាន​ចេះ​ដឹង​ហើយ​មាន​ចំនួន​ក្រៃលែង​ដូច​ជា​ស្លឹក​ឈើ​ក្នុង​ព្រៃ​ នេះ ឯ​ធម៌​ដែល​តថាគត​សម្ដែង​ប្រាប់​ដល់​អ្នក​ទាំង​ឡាយ មាន​ចំនួន​តិច​ណាស់ ដូច​ស្លឹក​ឈើ​ក្នុង​ដៃ​តថាគត» ។ល។

ចំណុច​ទី​១​ នេះ មាន​ហេតុ​ផល​អាច​ឲ្យ​ដឹង​បាន​ថា វិជ្ជាលោក​និយម​ទាំង​អស់ មិន​ត្រឹម​តែ​វិទ្យាសាស្ត្រ​ដូច​មាន​ក្នុង​ពិភព​លោក​យើង​សព្វ​ថ្ងៃ​នេះ​ទេ សូម្បី​មហា​វិទ្យាសាស្ត្រ​យ៉ាង​វិសេស​ប្លែក​ដែល​មាន​ក្នុង​ភព​ដទៃៗ​ទៀត​នោះ ពិត​ជា​ព្រះអង្គ​ចេះ​ដឹង​យ៉ាង​ច្បាស់​លាស់ ។

ចំណុច​ទី​២

បើ ​ព្រះអង្គ​ចេះ​ដឹង​មែន ហេតុ​អី​មិន​សម្ដែង​ឲ្យ​អ្នក​ពិភព​លោក​យើង​នេះ​បាន​ចេះ​ដឹង​ផង កុំ​ឲ្យ​គ្នា​ពិបាក​ដេក​នឹក​គិត​រាវ​រក ដូច​អ្នក​ប្រាជ្ញ​សព្វ​ថ្ងៃ​នេះ ព្រោះ​ព្រះអង្គ​ប្រកប​ដោយ​មហា​ករុណា​ចំពោះ​អ្នក​ពិភព​លោក​ស្រាប់ ។ ចម្ងល់​នេះ មាន​ហេតុ​ផល​ត្រូវ​ដោះស្រាយ​ដូច​ខាងក្រោម ៖

ពុទ្ធប្រវត្តិវិទូ ​ទាំង​ឡាយ​ធ្លាប់​បាន​ជ្រាប​ស្រាប់​ហើយ​ថា ក្នុង​សប្ដាហ៍​ទី​៤ ទី​៥ ទី​៦ និង​ទី​៧ បន្ទាប់​ពី​ថ្ងៃ​ដែល​ព្រះអង្គ​បាន​ត្រាស់​ដឹង​ជា​ព្រះសម្ពុទ្ធ​ថ្មីៗ​នោះ ព្រះអង្គ​បាន​ត្រិះរិះ​ពិចារណា​នូវ​ធម៌​ទាំង​អស់​ដែល​បាន​ត្រាស់​ដឹង​ហើយ និង​ពិចារណា​រៀប​ចំ​នូវ​ទ្រឹស្ដី​ពុទ្ធសាសនា គឺ​ព្រះត្រៃបិដក រហូត​ដល់​ពេល​ដែល​មហាព្រហ្ម​ មក​អារាធនា​ព្រះអង្គ​ដើម្បី​សម្ដែង​ធម៌​ប្រោស​សត្វ ។ ពេល​នោះ​ហើយ ព្រះអង្គ​កំពុង​ជ្រើស​រើស​ធម៌​ដែល​គួរ​នឹង​សម្ដែង​ប្រកាស​ក្នុង​ពិភព​លោក ។

ព្រះអង្គ​បាន​ជ្រាប​ច្បាស់​នូវ​ប្រពៃណី​ព្រះពុទ្ធ​ពី​បុរាណ​កាល​មក​ថា «ព្រះពុទ្ធ​ទាំង​ឡាយ​តែង​តែ​សម្ដែង​នូវ​ធម៌​ដែល​នាំ​សត្វ​លោក​ឲ្យ​បាន​សុខ​ស្ងប់ បាន​ធូរ​ស្រាល​ចាក​កាម​គុណ​ដែល​ជា​ហេតុ​ឲ្យ​កើត​ទុក្ខ» ។ ព្រះអង្គ​បាន​ជ្រាប់​ច្បាស់​ដូច្នេះ ទើប​មិន​សម្ដែង​រៀប​រាប់​អំពី​ទ្រឹស្ដី​វិទ្យាសាស្ត្រ​ទុក​ក្នុង​ ព្រះត្រៃបិដក ហើយ​បាន​ប្រកាស​បញ្ជាក់​ប្រាប់​ពិភពលោក​ក្នុង​ពេល​សម្ដែង​ធម្មចក្កប្ប​ វត្តនសូត្រ ជា​បឋម​ទេសនា ដើម្បី​កុំ​ឲ្យ​សង្ស័យ​ក្នុង​រឿង​នេះ «មជ្ឈិមា បដិបទា សេចក្ដី​ប្រតិបត្តិ​ជា​កណ្ដាល​ មិន​មែន​ជា​ការ​ប្រតិបត្តិ​បម្រើ​កាម នាំ​ទុក្ខ​មក​ឲ្យ​ខ្លួន ដែល​តថាគត​បាន​ត្រាស់​ដឹង​ហើយ ជា​បដិបទា​ឲ្យ​កើត​បញ្ញា ការ​ដឹង​ច្បាស់ ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្ដី​ស្ងប់ ដើម្បី​សេចក្ដី​រំលត់​ទុក្ខ» ។

មួយ ​កន្លែង​ទៀត ពេល​ដែល​ព្រះអង្គ​ប្រាប់​ពួក​ភិក្ខុ​ក្នុង​សីល​បាវ័ន​អំពី​ការ​ដែល​ព្រះអង្គ ​បាន​ចេះ​ដឹង​ធម៌​ច្រើន ហើយ​សម្ដែង​ប្រាប់​តិច​នោះ ត្រង់​វគ្គ​ខាង​ចុង ព្រះអង្គ​បញ្ជាក់​សួរ​ថា «ចុះ​ហេតុ​អ្វី​ក៏​តថាគត​មិន​យក​ធម៌​ទាំង​អស់​នោះ​មក​សម្ដែង ?» ទ្រង់​ឆ្លើយ​ព្រះអង្គ​ឯង​ថា «ព្រោះ​ធម៌​ទាំង​អស់​នោះ មិន​នាំ​សត្វ​លោក​ទៅ​រក​សេចក្ដី​រំលត់​ទុក្ខ» ។

ក្នុង ​ចំណុច​ទី​ពីរ​នេះ មាន​ហេតុ​អាច​ឲ្យ​ដឹង​ច្បាស់​ថា បាន​ជា​ព្រះអង្គ​មិន​សម្ដែង​អំពី​ទ្រឹស្ដី​វិទ្យាសាស្ត្រ​ទុក​ក្នុង​ ព្រះត្រៃបិដក​នោះ ព្រោះ​ប្រពៃណី​របស់​ព្រះពុទ្ធ​ទាំង​ឡាយ​តែង​តែ​សម្ដែង​ធម៌​ដែល​នាំ​សត្វ​លោក ​ឲ្យ​បាន​សេចក្ដី​សុខ​ស្ងប់ ឲ្យ​រំលត់​ទុក្ខ​នេះ​ម្យ៉ាង ។ ម្យ៉ាង​ទៀត​វិទ្យាសាស្ត្រ​ដូច​សព្វថ្ងៃ​នេះ ជា​វិជ្ជា​សាមញ្ញ​មិន​មែន​ជា​វិជ្ជា​មាន​អត្តន័យ​ជ្រាលជ្រៅ​ហួស​និស្ស័យ​ ប្រាជ្ញា​មនុស្ស​បថុជ្ជន​ឡើយ​ មិន​បាច់​ព្រះអង្គ​សម្ដែង​ប្រាប់​ក៏​អ្នក​ពិភពលោក​អាច​ត្រិះរិះ​រាវ​រក​ចេះ​ ដឹង​ចង​ក្រង​ជា​ទ្រឹស្ដី​បាន​ដែរ ។ ជា​ពិសេស​វិទ្យាសាស្ត្រ​នេះ ជា​វិជ្ជា​ពង្រីក​បំប៉ន​កាមគុណ​នាំ​ឲ្យ​រីក​ចម្រើន​នូវ រាគៈ លោភៈ ទោសៈ មោហៈ កាន់​តែ​ធាត់​ធំ កាន់​តែ​ក្លៀវក្លា សាហាវ​ឡើង ដូច​ធ្លាប់​បាន​ដឹង​ឮ​ក្នុង​សម័យ​វិទ្យាសាស្ត្រ​នេះ​ស្រាប់ ។

អាស្រ័យ​ហេតុ​ដូច​ខាងលើ​នេះ ទើប​ព្រះអង្គ​ចេះ​ដឹង​ហើយ​មិន​សម្ដែង​ប្រាប់ ព្រោះ​ព្រះអង្គ​អាណិត​អាសូរ​ចំពោះ​អ្នក​ពិភពលោក​នោះ​ឯង ។

សូម ​បញ្ជាក់​ថា ព្រះសម្ពុទ្ធ​ជា​អង្គ​សព្វញ្ញូ ទ្រង់​ជ្រាប​ច្បាស់​ថា ពិភពលោក​នេះ​ជា​ទីក្រុង​ធំ​នៃ​កាមគុណ កំពុង​ឆេះ​សន្ធោ​សន្ធៅ​ដោយ​ភ្លើង រាគៈ លោភៈ ទោសៈ មោហៈ ជានិច្ច ​រាល់​ថ្ងៃ​ដែល​បណ្ដាល​មក​ពី​កាមគុណ​នោះ​ឯង ញ៉ាំង​អ្នក​ពិភពលោក​ឲ្យ​កើត​ចលាចល​មាន​អសន្តិសុខ ទុក្ខ​សោក ស្លាប់​ព្រាត់​ប្រាស​គ្មាន​ស្រាក​ស្រាន្ត ដូច​ពុទ្ធភាសិត​ក្នុង​គម្ពីរ​ធម្មបទ​ដែល​ព្រះអង្គ​សម្ដែង​ប្រាប់​ពួក​ស្ដ្រី ​ជា​សម្លាញ់​នាង​វិសាខា​ថា ៖ «កោ នុ ហាសោ កិមានន្ទោ និច្ចំ បជ្ជលិតេ សតិ អន្ធការេន ឱនទ្ធា បទីបន គវេសតិ» បាន​សេចក្ដី​ថា «បើ ​ពិភពលោក​ត្រូវ​ភ្លើង​គឺ រាគៈ ជាដើម កំពុង​ឆេះ​សន្ធោ​សន្ធៅ​ជានិច្ច ម្ដេច​ក៏​បែរ​ជា​នាំ​គ្នា​សើច​ក្អាក​ក្អាយ នាង​ទាំង​ឡាយ​ត្រូវ​ងងឹត​គឺ​អវិជ្ជា​រួប​រឹត​ហើយ ម្ដេច​នាង​មិន​ស្វែង​រក​ប្រទីប​ គឺ​ប្រាជ្ញា​ឡើង !» ។

ដោយ ​ព្រះអង្គ​មាន​មហា​ករុណាទិគុណ​ចំពោះ​អ្នក​ពិភពលោក​ផង បាន​ជ្រាប់​ច្បាស់​ឃើញ​ច្បាស់​យ៉ាង​នេះ​ផង ទើប​ព្រះអង្គ​មិន​អាច​ជួយ​បន្ថែម​ភ្លើង​ដុត​ពិភពលោក​ទៀត ។ ព្រះអង្គ​ជ្រើស​យក​តែ​ធម៌ ជា​មធ្យោបាយ​ជួយ​លត់​ភ្លើង​រាគៈ​ជាដើម​នោះ​វិញ គឺ​ពុទ្ធសាសនា​នេះ​ឯង ។

ពុទ្ធសាសនា​នេះ មិន​មែន​គ្រាន់​តែ​ញ៉ាំង​អ្នក​ពិភពលោក​ឲ្យ​បាន​សុខ​ស្ងប់ ហើយ​ឲ្យ​ល្ងង់​ដប់​គត់​ ដេក​ចាំ​ស្លាប់​នោះ​ទេ គឺ​ឲ្យ​សុខ​ស្ងប់ ហើយ​ឲ្យ​ចេះ​ដឹង​វៃឆ្លាត ប៉ិនប្រសប់​ផង ឲ្យ​យក​ជ័យ​ជម្នះ​ពី​លើ​ធម្មជាតិ មិន​ឲ្យ​ធម្មជាតិ​ចាប់​បង្វិល ឲ្យ​ស្លាប់​ឲ្យ​កើត​បាន​ផង ព្រោះ​ពុទ្ធសាសនា​នេះ​ឯង ជា​ទ្រឹស្ដី​លោក ជា​ក្បួន​ច្បាប់ ជា​វត្ថុ​សិក្សា ឬ​ថា​ជា​ធម្មនុញ្ញ​របស់​ពិភពលោក​សម្រាប់​បណ្ដុះ​សតិបញ្ញា​ ចំណេះ​វិជ្ជា និង​ចរិយា​មារយាទ​ខ្ពង់​ខ្ពស់ ថ្លៃថ្នូរ​របស់​អ្នក​ពិភពលោក​ឲ្យ​បាន​ចម្រើន​រុងរឿង សុខ សន្តិភាព និង​បាន​បរម​សុខ​ជា​អមតៈ ។

ពិត​មែន​តែ​ ក្នុង​ទ្រឹស្ដី​ពុទ្ធសាសនា យើង​មិន​បាន​ឃើញ​ក្បួន​វិទ្យាសាស្ត្រ​ដូចជា​ក្បួន​ធ្វើ​រថយន្ត អាកាសយាន និង​ក្បួន​ធ្វើ​វិទ្យុ អគ្គីសនី ជាដើម​នោះ​មែន ប៉ុន្តែ​ទ្រឹស្ដី​ពុទ្ធសាសនា​នេះ​ឯង ជា​ប្រភព​នៃ​វិទ្យាសាស្ត្រ​នៃ​វឌ្ឍនធម៌ សីលធម៌ អារ្យធម៌ និង​វប្បធម៌​ក្នុង​ពិភពលោក​ទាំង​មូល ដូចជា មុខ​វិជ្ជា វត្ថុ​សិក្សា​គ្រប់​ផ្នែក​ទាំង​អស់​ក្នុង​វិទ្យាសាស្ត្រ សុទ្ធ​តែ​កើត​មក​អំពី​អធិបតិ​ធម៌ គឺ សភាវៈ​ជា​ធំ​ក្នុង​កិច្ចការ ឬ​ហៅ​ថា ​ឥទ្ធិពល​បាទធម៌ គុណធម៌ ដូចជា​ជំហាន​នៃ​សេចក្ដី​សម្រេច​មាន ៤ គឺ ៖

១. ឆន្ទៈ

បំណង គឺ​ការ​ប៉ង​ប្រាថ្នា​ចំពោះ​អ្វី​មួយ ហើយ​តែង​មាន​ការ​ពិនិត្យ​សង្កេត ជា​កិច្ច​សិក្សា ឬ​កត់​សម្គាល់ នេះ​ជា​មូលហេតុ​ទី​១ ដែល​នាំ​ឲ្យ​កើត​វិទ្យាសាស្ត្រ​គឺ Observation ។ បើ​មាន​ការ​ពិនិត្យ​សង្កេត​បែប​នេះ​ហើយ តែង​សន្មត​ស្មាន​ទៅ​លើ​អ្វី​មួយ​ដែល​បាន​កំណត់​ទុក​ថា​នឹង​មាន នេះ​ជា​មូលហេតុ​ទី​២ ដែល​នាំ​ឲ្យ​កើត​វិទ្យាសាស្ត្រ​ទៀត​គឺ Hypothesis ។

២. វីរិយៈ

សេចក្ដី​ព្យាយាម គឺ​ការ​មិន​ខ្ជិល​ច្រអូស កាយ និង​ចិត្ត ខំ​ខ្វល់​ខ្វាយ​ពិសោធន៍​សាក​ល្បង​រក​ការ​ពិត​តាម​គំនិត នេះ​ជា​មូលហេតុ​ទី​៣ ដែល​នាំ​ឲ្យ​កើត​វិទ្យាសាស្ត្រ​គឺ Experiment ។

៣. ចិត្ត

គំនិត គឺ​ការ​ចេះ​គិតគូរ កត់​ត្រា​ចង​ក្រង​ជា​ទ្រឹស្ដី ក្បួន​ខ្នាត​ឡើង តាម​ដំណើរ​ការណ៍​ដែល​បាន​សាក​ល្បង​ហើយ នេះ​ជា​មូលហេតុ​ទី​៤ ដែល​នាំ​ឲ្យ​កើត​វិទ្យាសាស្ត្រ​គឺ Theory ។

៤. វិមំសា

ការ​ត្រិះរិះ​ពិចារណា​ប្រកប​ដោយ​ទេព​កោសល្យ ការ​អនុវត្ត​លៃ​លក​តាម​វិធាន​ដែល​មាន​ក្នុង​ទ្រឹស្ដី នេះ​ជា​មូលហេតុ​ទី​៥ ដែល​នាំ​ឲ្យ​សម្រេច​កើត​ជា​វិទ្យាសាស្ត្រ​គឺ Practical Application ។

អធិបតិធម៌ ឬ​ ឥទ្ធិបាទធម៌ ​នេះ មិន ​មែន​មាន​ប្រយោជន៍​តែ​ខាង​ការ​បង្កើត​វិទ្យាសាស្ត្រ​ប៉ុណ្ណោះ​ទេ ជា​ធម៌​មាន​ប្រយោជន៍​បំផុត​ក្នុង​ពិភពលោក អាច​ញ៉ាំង​វត្ថុ​បំណង​របស់​អ្នក​ពិភពលោក​ឲ្យ​បាន​សម្រេច​គ្រប់​យ៉ាង តាំង​ពី​ប្រយោជន៍​តូច​ទាប ដល់​ខ្ពង់​ខ្ពស់​ជា​អមតៈ ដូចជា បុគ្គល​ដែល​បាន​សម្រេច​ឈាន​សមាបត្តិ មគ្គផល​និព្វាន ក៏​ព្រោះ​តែ​មាន​អធិបតិធម៌ ឬ​ឥទ្ធិបាទធម៌​នេះ​ឯង ។
អំពី​ទិដ្ឋធម្មិកធម៌

ទិដ្ឋធម្មិកធម៌ គឺ​ហេតុ​ឲ្យ​កើត​ផល​ប្រយោជន៍​ក្នុង​ពិភពលោក​នេះ​មាន ៤ គឺ ៖

1. ការ​ប្រឹងប្រែង​ធ្វើ​ការងារ មិន​ខ្ជិល​ច្រអូស​ជានិច្ច ឈ្មោះ​ថា ឧដ្ឋានសម្បទា
2. ការ​ថែរក្សា​ដោយ​យក​ចិត្ត​ទុក​ដាក់​ជានិច្ច​ ឈ្មោះ​ថា អារក្ខសម្បទា
3. ភាព​ជា​អ្នក​គប់​មិត្ត​ល្អ ឈ្មោះ​ថា កល្យាណមិត្តតា
4. ភាព​នៃ​ការ​ចិញ្ចឹម​ជីវិត​តាម​លទ្ធភាព ឈ្មោះ​ថា សមជីវីតា

ធម៌ ​ទាំង​​នេះ​ឯង ជា​ប្រភព​ និង​ជា​គ្រឹះ​យ៉ាង​មាំ​សម្រាប់​បណ្ដុះ​បណ្ដាល និង​ទ្រទ្រង់​នូវ​អង្គការ​ពិភពលោក អង្គការ​រដ្ឋ និង​អង្គការ​គ្រួសារ​មួយៗ​ឲ្យ​បាន​ប្រកប​ដោយ​វឌ្ឍនធម៌ ចម្រើន​រុង​រឿង ។ បើ​ខ្វះ​ធម៌​ណា​មួយ អង្គការ​នោះៗ​ត្រូវ​មាន​វិបត្តិ​មិន​ខាន ។ ក្នុង​រដ្ឋ​មួយៗ មាន​អង្គការ​ជាច្រើន​ដូចជា សេដ្ឋកិច្ច សង្គមកិច្ច និង​នយោបាយ ជាដើម ។

ផ្នែក​សេដ្ឋកិច្ច ដូច​ខាង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម បើ​អ្នក​កាន់​ការ​ទាំង​ឡាយ​ក្នុង​ពិភពលោក ខ្វះ​ធម៌​ទី​១​គឺ ឧដ្ឋានសម្បទា កម្ជិល ​មិន​ប្រឹង​ប្រែង​ចំពោះ​ករណីយកិច្ច រវល់​តែ​ប្រចាំ​គ្នា ច្រណែន​គ្នា អំពី​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​ខំ​រវៃ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ឲ្យ​ដើរ​ទាន់​សម័យ​ទេ សេដ្ឋកិច្ច​មិន​ត្រូវ​អមតៈ​បាន​ឡើយ ព្រោះ​នៅ​មាន​ការ​កុហក​បោកប្រាស នៅ​មាន​អំពើ​ពុក​រលួយ លួច​ប្លន់​កេង​កិប សូក​ស៊ី​សំណូក ច្របូក​ច្របល់​ក្នុង​ដំណើរ​ជីវិត ត្រូវ​សិក្សា​បង្កើត​ថ្នាក់​ឲ្យ​សល់​កម្រិត​សីល​សិក្ខា​បាន​ដល់​ការ​សិក្សា​ តាម​មគ្គសច្ច​វិទ្យា ត្រង់​ទី​៣ ទី​៤ និង​ទី​៥ គឺ​ សម្មាវាចា សម្មាកម្មន្គៈ សម្មាអាជីវៈ ជាច្រើន​ឆ្នាំ​ទៀត​ដរាប ដល់​អប់រំ​ចរិយា​មារយាទ​ឲ្យ​បាន​ថ្លៃថ្នូរ​ ស្អាត​បរិសុទ្ធ​ដែល​ហៅ​ថា អរិយ​ចរិយា

ទី​២ ចិត្ត​សិក្ខា ក៏​មាន​ន័យ​ត្រូវ​សិក្សា​ចាប់​តាំង​ពី​ចំណុច​សូន្យ​ឡើង​ទៅ​ដល់​លោកុត្តរចិត្ត ដែល​មាន​ឯកភាព​វិសេស​ក្រៃលែង​ ខ្ពស់​បំផុត​ដែរ​គឺ​ចាប់​សិក្សា​ហាត់​ចិត្ត​គំនិត​ស្មារតី​ឲ្យ​នឹង​ល្អ​ល្អះ បង់​នូវ​ភាព​រវើ​រវាយ​រាត់​រាយ​សាវ៉ា ចាប់​តាំង​ពី​កុមារា​កុមារី​ទៅ ។ មេរៀន​ទាំង​ឡាយ​ដែល​គ្រូ​ដាក់​ឲ្យ​សិក្សា និង​ពេល​ដែល​គ្រូ​កំពុង​ពន្យល់ សុទ្ធ​តែ​ជា​វិធី​សិក្សា​ហាត់​ចិត្ត​សតិ​ស្មារតី​ឲ្យ​នឹង​ ឲ្យ​មាន​ឯកភាព​ទាំង​អស់ គឺ​ពេល​កំពុង​ទន្ទេញ​មេរៀន ពេល​កំពុង​ស្ដាប់​គ្រូ​ពន្យល់​នោះ ជា​ការ​ហាត់​ទាក់​ចង​ចិត្ត​សតិ​ស្មារតី​ឲ្យ​នៅ​នឹង​ក្នុង​អារម្មណ៍​តែ​មួយ​ ដែល​ហៅ​ថា ភាវនា ថា សមាធិ ។ អ្នក​បរ​យាន​យន្ត និង​អ្នក​ធ្វើ​កិច្ចការ​ផ្សេងៗ មាន​អ្នក​កីឡា​ជាដើម បើ​មិន​ហាត់​ចិត្ត​សតិ​ស្មារតី​ឲ្យ​នឹង​ល្អ​ជា​សមាធិ​ទេ នឹង​មាន​កំហុស មាន​គ្រោះ​ថ្នាក់​មិន​ខាន ។ ការ​សិក្សា​ហាត់​ចិត្ត​សតិ​ស្មារតី​ឲ្យ​នៅ​នឹង​ជា​សមាធិ​សាមញ្ញ​ត្រឹម​ ប៉ុណ្ណោះ មិន​អាច​កម្ចាត់​បង់​នូវ​គ្រោះថ្នាក់ៗ​ធំៗ​មាន​ការ​កើត​ស្លាប់​ជាដើម​បាន​ ឡើយ ត្រូវ​សិក្សា​បង្កើត​ថ្នាក់​ឲ្យ​ដល់​កម្រិត​ចិត្ត​សិក្ខា បាន​ដល់​ការ​សិក្សា​តាម​មគ្គសច្ច​វិទ្យា​ត្រង់​ទី​៦ ទី​៧ និង​ទី​៨ គឺ សម្មាវាយាម សម្មាសតិ សម្មាសមាធិ ជាច្រើន​ឆ្នាំ​ទៀត ដរាប​ដល់​ចិត្ត​មាន​ឯកភាព​ប្រសើរ​វិសេស​ជា​លោកុត្តរ​ចិត្ត ។

ទី​៣ ពញ្ញា​សិក្ខា ក៏​មាន​ន័យ​ត្រូវ​សិក្សា​ចាប់​តាំង​ពី​ចំណុច​សូន្យ​ឡើង​ទៅ​ដល់​លោកុត្តរ​ បញ្ញា​ដែរ គឺ​ចាប់​សិក្សា​បណ្ដុះ​បញ្ញា​តាំង​ពី​រៀន នមោ​... មួយ​ពីរ​... អេ​ប៊ី​... វ៉ាន់​ធូ​... ។ លោក​ក្នុង​សង្គម​ជាតិ និង​ក្នុង​គ្រួសារ​មាន ៤ គឺ ៖

1. ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្រឿង​ឧបភោគ​បរិភោគ គឺ​ការ​ផ្ដល់​ជំនួយ​ឈ្មោះ​ថា មូល ។
2. ការ ​និយាយ​ពាក្យ​ល្អ ពាក្យ​ពិត​ដែល​នាំ​ឲ្យ​កើត​ការ​ពេញ​ចិត្ត កើត​ផល​ប្រយោជន៍​ដល់​អ្នក​ស្ដាប់ បាន​ដល់​ពាក្យ​សម្ដី​ដែល​និយាយ​ផ្ទាល់ ឬ​និយាយ​ផ្សាយ​តាម​សៀវភៅ តាម​វិទ្យុ តាម​ទស្សនាវដ្ដី និង​តាម​សារព័ត៌មាន​ឈ្មោះ​ថា មូល ។
3. ការ​ជួយ​គាំទ្រ​ប្រយោជន៍​គ្នា​ដោយ​ការយ​វាចា ឬ​ដោយ​ការ​ផ្សាយ​តាម​សៀវភៅ តាម​វិទ្យ តាម​ទស្សនាវដ្ដី និង​តាម​សារព័ត៌មាន​ឈ្មោះ​ថា អត្តចរិយា ។
4. ការ​តាំង​ខ្លួន​ស្មើៗ​ជា​អព្យាក្រឹត និយម​មិត្ត​ភាព​ចំពោះ​មនុស្ស​ជាតិ មិន​ប្រកាន់​ឋានៈ បក្ស​ពួក ពណ៌​សម្បុរ នយោបាយ ឈ្មោះ​ថា សមានក្តតា ។

ធម៌ ​ទាំង​៤​នេះ​ឯង​ជា​ប្រភព និង​គ្រឹះ​សម្រាប់​បណ្ដុះ​បណ្ដាល​ និង​ទ្រទ្រង់​នូវ​នយោបាយ​ក្នុង​ប្រទេស ក្រៅ​ប្រទេស ឲ្យ​មាន​ភាព​ល្អ​ប្រសើរ និង​ជា​ប្រភព​ជា​គ្រឹះ​សម្រាប់​ពង្រីក​សម្រាប់​ទ្រទ្រង់​នូវ​សង្គម​ឲ្យ​មាន​ ការ​រួប​រួម​គ្នា​ជា​ធ្លុង​មួយ ។

ឯ​ សង្គមកិច្ច ដូចជា ការ​ជួយ​ទំនុក​បម្រុង​មនុស្ស​អនាថា កំសត់​ទុគ៌ត ការ​ជីក​អណ្ដូង ជីក​ស្រះ លើក​ទំនប់ ជួយ​ដល់​កសិករ ការ​សង់​មន្ទីរពេទ្យ សម្រាប់​ព្យាបាល​អ្នក​ជំងឺ ការ​សង់​សាលា​រៀន​សម្រាប់​បណ្ដុះ​ចំណេះ​វិជ្ជា​កុមារ និង​យុវជន ការ​បង្កើត​ក្រុម​កាកបាទ​ក្រហម និង​ការ​បង្កើត​អង្គការ​សង្គ្រោះ​ដទៃៗ​ទៀត​ជាច្រើន​ក្នុង​ពិភពលោក សុទ្ធ​តែ​បាន​កើត​មក និង​គង់វង្ស​នៅ​បាន​ដោយ​សង្គហធម៌​ទាំង​៤​នេះ​ឯង ។

ការ ​នាំ​យក​ទ្រឹស្ដី​ពុទ្ធសាសនា​មក​វែក​ញែក​បន្តិច​នេះ គ្រាន់​តែ​បញ្ជាក់​ឲ្យ​ឃើញ​ថា ពុទ្ធសាសនា​ជា​ទ្រឹស្ដី​លោក ចែង​តែ​អំពី​គោលការណ៍​លោក ដែល​ត្រូវ​ប្រព្រឹត្ត​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​ស្រប​តាម​សភាវៈ​ពិត​របស់​ ពិភពលោក ដើម្បី​បាន​ចម្រើន​រុង​រឿង បាន​សុខ​ស្ងប់ និង​បាន​បរម​សុខ​ជា​អមតៈ​តែ​ប៉ុណ្ណោះ មិន​មែន​ជា​មន្តអាគម​គាថា​អាថ៌កំបាំង​សម្រាប់​ជប់​ប្រស់​ឲ្យ​កើត​ជា​នេះ​ជា​ នោះ​ប្រាស​ចាក​ហេតុផល ឬ​សម្រាប់​ដឹក​នាំ​មនុស្ស​ឲ្យ​មាន​ជំនឿ​ផ្ដេស​ផ្ដាស​ដូច​សាសនា​ដទៃ​ឡើយ ។

សូម​បញ្ជាក់​ថា ព្រះធម៌​ទាំង​អស់​ក្នុង​ទ្រឹស្ដី​ពុទ្ធសាសនា​នោះ​ជា​ធម៌​អ្វី​ក៏​ដោយ ដូចជា ព្រះត្រៃលក្ខណ៍ ដែល​ពុទ្ធសាសនិក​តែ​សម្គាល់​ថា​ជា​ធម៌​កំសត់​ ធម៌​សង្វេគ​សម្រាប់​សូត្រ​កំដរ​ខ្មោច​នោះ ក៏​រឹត​តែ​មាន​ន័យ​ទាក់​ទង​ចំពោះ​ពិភពលោក​កាន់​តែ​ច្រើន​ក្រៃលែង​ជាង​ធម៌​ ទាំង​អស់​ទៅ​ទៀត ព្រោះ​ពិភពលោក​នេះ​ឯង ជា​កាំជណ្ដើរ​ថ្នាក់​ក្រោម​សម្រាប់​ជាន់​ឈរ​ឲ្យ​មាន​ជំហរ​មាំទាំ ទើប​ឈាន​ឡើង​ទៅ​ថ្នាក់​លើ​តាម​កាំ​ជា​បន្ត​បន្ទាប់​គ្នា​ដរាប​ដល់​កាំ​ទី​ បំផុត​គឺ មគ្គផល​និព្វាន ។

ដូចជា​វិធីសិក្សា (Methodology) ទាំង​បី​ក្នុង​ទ្រឹស្ដី​ពុទ្ធសាសនា​ដែល​ធ្លាប់​ហៅ​ថា ត្រៃសិក្ខា និង​ធ្លាប់​ស្ដាប់​យល់​ថា​ជា​ធម៌​ថ្នាក់​ខ្ពស់​សម្រាប់​រៀន​ទៅ​បរលោក​នោះ​គឺ ៖

ទី​១ សីលសិក្ខា មាន​ន័យ​ត្រូវ​សិក្សា​ចាប់​តាំង​ពី​ចំណុច​សូន្យ​ឡើង​ទៅ​ដល់​អរិយ​សីល ដែល​មាន​សណ្ដាប់​ធ្នាប់​ចរិយា ថ្លៃថ្នូរ​បំផុត​ក្នុង​លោក​គឺ ចាប់​សិក្សា ហាត់​ចរិយា មារយាទ​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​តាំង​ពី​នៅ​ជា​ទារក​ទារិកា ទើប​រៀន​និយាយ​ស្ដី​មិន​ទាន់​ច្បាស់ មាតា​បិតា​បាន​ឲ្យ​សិក្សា​ពី​សណ្ដាប់​ធ្នាប់​ក្នុង​គ្រួសារ​ មាន​ឲ្យ​រៀន​ឆ្លើយ​បាទ​ចាស ឲ្យ​ចេះ​គោរព​ចាស់​ព្រឹទ្ធាចារ្យ​ជាដើម ដល់​ធំ​ទៅ​សាលា​រៀន គ្រូ​បង្រៀន​ឲ្យ​ចេះ​ដឹង​គោរព​ច្បាប់​សាល​ ច្បាប់​រដ្ឋ និង​ច្បាប់​សាសនា ឲ្យ​បាន​ចេះ​ដឹង​អំពី​សីលធម៌ និង​ចរិយាធម៌ តាម​សម័យ​លោក​និយម គឺ​ឲ្យ​មាន​ពាក្យ​សម្ដី​ ការងារ និង​ការ​ចិញ្ចឹម​ជីវិត​ថ្លៃថ្នូរ ។ ការ​សិក្សា​ត្រឹម​ប៉ុណ្ណេះ មិន​ទាន់​មាន​ចរិយា​មារយាទ​ថ្លៃថ្នូរ​ពិត​ប្រាកដ ដែល​អាច​ទទួល​នូវ​សេចក្ដី​សុខ​ស្ងប់ និង​បរម​សុខ​នោះ​ទេ ។

បើ​មាន​ឧដ្ឋានសម្បទា​ហើយ​ខ្វះ​អារក្ខសម្បទា មាន​ការ​ខ្ជះខ្ជាយ មិន​ត្រួត​ពិនិត្យ​ឲ្យ​ដល់​ទី​កន្លែង ចេះ​តែ​ប្រចាំ បណ្ដាក់​គ្នា ម្នាក់​អាង​លើ​ម្នាក់ នៅ​តែ​ក្នុង​ការិយាល័យ រំពឹង​តែ​លើ​ក្រដាស លើ​បញ្ជី​នោះ ផល​នៃ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ត្រូវ​ខូច​ខាត សេដ្ឋកិច្ច​ត្រូវ​ធ្លាក់​ចុះ ។

បើ​មាន​ធម៌​ទាំង​ពីរ​នេះ​ហើយ ប៉ុន្តែ​ខ្វះ​ធម៌​ទី​៣ គឺ​កល្យាណមិត្តតា មាន​ការ​ទាក់​ទង​ជាមួយ​អ្នក​លក់ អ្នក​ទិញ ជា​មនុស្ស​ទុច្ចរិត​ មាន​ការ​គៃបន្លំ និង​នាំ​គៃបន្លំ​ដោយ​ហេតុ​ណា​មួយ​ ឬ​ក៏​មាន​សហការី​របស់​ខ្លួន​ជា​មនុស្ស​ពុក​រលួយ ត្រូវ​ជើង​នឹង​អ្នក​ទិញ ឬ​អ្នក​លក់ ធ្វើ​ឲ្យ​ខូច​ខាត​ផល​ឧស្សាហកម្ម ពាណិជ្ជកម្ម​នោះ សេដ្ឋកិច្ច​ត្រូវ​ធ្លាក់​ចុះ ។

បើ​មាន​ធម៌​ទី១ ទី២ ទី៣ នេះ​គ្រប់​គ្រាន់​ហើយ នៅ​ខ្វះ​ធម៌​ទី​៤​គឺ សមជីវិតា មាន ​ការ​ចំណាយ​ច្រើន​ជាង​ចំណូល ដោយ​ការ​ខ្ជះខ្ជាយ ឬ​ដោយ​ប្រើ​បុគ្គលិក​ច្រើន​ហួស​ដែល​បណ្ដាល​មក​ពី​មិន​ចេះ​ប្រើ គឺ​អំពើ​ដែល​គេ​ធ្វើ​តែ​ម្នាក់​កើត យើង​ធ្វើ​៤ ឬ​៥​នាក់​ទើប​កើត ហើយ​មិន​ល្អ​ទៀត ឬ​ទិញ​របស់​មួយ​មុខៗ​ចុល​ច្រើន​ហួស ដើម្បី​បាន​ភាគរយ​អំពី​អ្នក​លក់ ឯ​របស់​ដទៃ​ទៀត​គ្មាន​លុយ​ទិញ​គ្រប់​គ្រាន់ ដែល​នាំ​ឲ្យ​រអាក់​រអួល​ដំណើរ​ឧស្សាហកម្ម ពាណិជ្ជកម្ម​នោះ​ សេដ្ឋកិច្ច​ត្រូវ​ធ្លាក់​ចុះ ។ កាលបើ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ព្រោះ​ខ្លួន​ខ្វះ​សមត្ថភាព ឬ​ព្រោះ​ខ្លួន​ទុច្ចរិត​ហើយ ខំ​ដំឡើង​តម្លៃ​ទំនិញ​ដើម្បី​ទប់​ទល់​នោះ រឹត​តែ​នាំ​ឲ្យ​ចង្រៃ​ធំ​ដល់​សង្គមជាតិ​អ្នក​ប្រើប្រាស់​ថែម​ទៀត ។

ទិដ្ឋធម្មិកធម៌​នេះ មាន​ន័យ​ធំ​ទូលាយ​គ្រប់​ករណី​កិច្ច​ទាំង​អស់​របស់​អ្នក​ពិភពលោក ដូច​បាន​នាំ​កូន​ចំណុច​តូច​មួយ​ខាងលើ​នេះ​ជា​និទស្សន​ស្រាប់ ។
អំពី​សង្គមធម៌

សង្គមធម៌ គឺ​ធម៌​សម្រាប់​មនុស្ស​សង្គ្រោះ​មនុស្ស ឬ​ជា​ធម៌​នាំ​ឲ្យ​កើត​ការ​រាប់​រក​គ្នា​រវាង​មនុស្ស និង​មនុស្ស​ក្នុង​ពិភពលោក​ឡើង​ទៅ​ដរាប​មាន​បញ្ញា​ចេះ​ដឹង​វិជ្ជា​ដល់​ថ្នាក់ ​បណ្ឌិត ដែល​ពិភពលោក​សន្មត​ថា អ្នក​ប្រាជ្ញា​បាន ។ ការ​សិក្សា​ត្រឹម​ប៉ុណ្ណោះ​នៅ​មិន​ទាន់​ដល់​កម្រិត​បញ្ញាសិក្ខា គឺ​នៅ​មិន​ទាន់​ស្គាល់​ពិភពលោក​ច្បាស់​លាស់​ គ្រាន់​តែ​បាន​ស្គាល់​តាម​ក្បួន​រាយ​រង​បន្តិច​បន្តួច​ប៉ុណ្ណោះ ត្រូវ​សិក្សា​បង្កើន​ថ្នាក់​ឲ្យ​ដល់​កម្រិត​បញ្ញា​សិក្ខា​បាន​ដល់​ការ​ សិក្សា​តាម​មគ្គ​សច្ច​វិទ្យា​ត្រង់​អង្គ​ទី​១ និង​ទី​២ គឺ​សម្មាទិដ្ឋិ និង​សម្មាសង្កប្បៈ ជាច្រើន​ឆ្នាំ​ត​ទៅ​ទៀត​ដរាប​ដល់​មាន​បញ្ញា​ស្គាល់​ពិភពលោក​ច្បាស់​លាស់ អាច​បំបាត់​ជាតិ​ជរា​ព្យាធិ​មរណៈ​បាន ។ល។

នេះ ​ជា​អត្ថន័យ​សង្ខេប​ចំពោះ​ធម៌​ត្រៃសិក្ខា ឯ​ធម៌​ដទៃ​ទៀត​ទាំង​អស់ ក៏​សុទ្ធ​តែ​មាន​ន័យ​ទាក់​ទង​ក្នុង​ពិភពលោក ចាប់​តាំង​ពី​ចំណុច​សូន្យ​ឡើង​ទៅ​ដល់​មគ្គផល​និព្វាន​ដូច​គ្នា​ទាំង​អស់ មិន​មែន​មាន​ន័យ​តែ​ខាង​បរលោក​មួយ​កំណាត់​ដូច​មនុស្ស​មាន​តែ​ក្បាល​ឥត​ដៃ​ ជើង​ ឥត​ដង​ខ្លួន​នោះ​ឡើយ ព្រោះ​ពុទ្ធសាសនា​ជា​ទ្រឹស្ដី​លោក ។

ត្រង់ ​ចំណុច​នេះ អ្នកពិភពលោក​មាន​ការ​យល់​ច្រឡំ​ច្រើន​គ្នា​ណាស់ ច្រឡំ​រហូត​ដល់​មើល​ងាយ​ពុទ្ធសាសនា​ថា ជា​សាសនា​នាំ​មនុស្ស​ឲ្យ​ល្ងង់ ត្រង់​ខ្លួន​ដែល​ល្ងង់​សព្វជាតិ​មិន​ទាំង​ស្គាល់​ពុទ្ធសាសនា​ជា​អ្វី​សោះ​ នោះ ថា​ជា​អ្នក​ប្រាជ្ញ​ទៅ​វិញ ។

អាស្រ័យ ​ហេតុ​នេះ ពួក​មនុស្ស​ដែល​ល្ងង់​ដប់​គត់ គ្មាន​ចេះ​ដឹង​ធម៌​វិន័យ​ផ្លូវ​លោក ផ្លូវ​ធម៌ ឥត​ស្គាល់​ខុស​ត្រូវ​នោះ ពិត​ជា​មិន​មែន​អ្នក​កាន់​ពុទ្ធសាសនា មិន​មែន​អ្នក​ស្គាល់​ពុទ្ធសាសនា​ឡើយ ទោះបី​បាន​បួស​រៀន​ស្លៀក​ស្បង់​ចីពរ​ហើយ ក៏​នៅ​តែ​មិន​មែន​ទៀត ព្រោះ​ព្រះពុទ្ធសាសនា​ជា​ឃ្លាំង​នៃ​ក្បួន​ច្បាប់​ចំណេះ​វិជ្ជា សីលធម៌ អារ្យធម៌ វឌ្ឍនធម៌ វប្បធម៌​ផង ជា​ប្រភព​បណ្ដុះ​បណ្ដាល​ឲ្យ​កើត​វិជ្ជា​ទាំង​ឡាយ មាន​វិទ្យាសាស្ត្រ​ជាដើម​ផង ដូច​មាន​ភ័ស្តុតាង​ដែល​និយាយ​ហើយ​ក្នុង​សៀវភៅ​នេះ​ស្រាប់ ។

ពុទ្ធសាសនា និង​វិទ្យាសាស្ត្រ ដូច​បាន​វែកញែក​ប្រៀប​ធៀប​បន្តិច​មក​នេះ បើ​អនុលោម​ទៅ​តាម​អ្នក​វិទ្យាសាស្ត្រ​និយម ឃើញ​ថា ពុទ្ធសាសនា និង​វិទ្យាសាស្ត្រ​មាន ​ភាព​ចុះ​សម្រុង​គ្នា​ដោយ​ច្រើន គ្រាន់​តែ​វិទ្យាសាស្ត្រ​និយាយ​មិន​ដល់​ថ្នាក់​ខ្ពស់ មិន​ដល់​ខ្លឹមសារ​របស់​ធម្មជាតិ គឺ​កម្ម​ផល និង​មគ្គផល និព្វាន​ប៉ុណ្ណោះ ទើប​វិទ្យាសាស្ត្រ​ត្រលប់​កើត​ជា​ឧបករណ៍​សម្រាប់​បំពេញ​បំប៉ន​កាមគុណ បណ្ដុះ​បណ្ដាល រាគៈ លោភៈ ទោសៈ មោហៈ ឲ្យ​កាន់​តែ​ធាត់​ធំ កាន់​តែ​សាហាវ​ឡើង ទាំង​ឲ្យ​ពិភពលោក​កាន់​តែ​វឹកវរ មិន​បាន​សុខ​ស្ងប់ ។

បើ​អ្នក​វិទ្យាសាស្ត្រ​យក​ទ្រឹស្ដី​ពុទ្ធសាសនា​តែ​បន្តិច គឺ​យក​មនុស្សធម៌ បាន​ដល់​សីល​៥ ដែល ​ជា​និច្ចសីល​នោះ​ទៅ​បញ្ចូល​ក្នុង​ទ្រឹស្ដី​ខ្លួន ហើយ​នាំ​គ្នា​អនុវត្ត​តាម​ឲ្យ​បាន​ពិត​ប្រាកដ វិទ្យាសាស្ត្រ និង​ក្លាយ​ទៅ​ជា​វត្ថុទិព្វ​សម្រាប់​ពិភពលោក​មិន​ខាន ព្រោះ​មាន​ភាព និង​មាន​បឋម​វិធាន​ស្រប​នឹង​ពុទ្ធសាសនា​ដែរ ៕


អត្ថបទនេះដកស្រង់ចេញពី គេហទំព័រឈូកខ្មែរ

Related Posts

comment 0 comments:

Post a Comment

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ តែសូមមេត្តាជៀសវាងប្រើប្រាស់ពាក្យ​ អសុរសគ្រោតគ្រាធ។ អរគុណ!

អត្ថបទដែលទាក់ទង៖

 
© 2010 សុផល
Template