សិល្បៈពុទ្ធសាសនា ភាគទី២
ក្នុងគម្ពីរមង្គលលត្ថទីបនីអដ្ឋកថាមង្គលសូត្រថា “ វិជ្ជាណាមួយដែលគរៀនហាត់ស្ទាត់ បានបទប្លែកអស្ចារ្យ គួរអោយអ្នកផងកោតសរសេរ សូម្បីតែវិជ្ជាផ្ទាត់ដុំគ្រួសក៏លោកហៅថា សាឡិតសិប្បៈឬសិក្ខរសិប្បៈដែរ” ។
២. ហេតុសិប្បៈ សិល្បៈកើតពីហេតុ។
សិល្បទាំងអស់ដែលជាប់ដោយហត្ថកម្ម សុទ្ធតែកើតឡើងអាស្រ័យហេតុ គឺថាមាន ហេតុជាប្រភព ជាដែនកើតនៃសិល្បៈ។ ពាក្យថាហេតុ បានដល់ដំណើរឬការអ្នីមួយដែលកើត មុនដំបូងបង្អស់ ដូចយ៉ាងអារម្មណាមួយ ដែលមាននៅក្នុងគំនិតរបស់មនុស្ស ឬថាតួមនោស ញ្ចេតនា ដែលអាច ងាករេត្រិះរិះរកការងារឬរកវត្ថុសម្ភារៈសម្រាប់ប្រើប្រាស់ លុះត្រិះរិះគិត ឃើញជាក់ច្បាស់ហើយ ឈ្មោះថាមនោសញ្ចេតនា បានប្រមួលគំនិតនោះទុកអោយឋិតនៅ មូល ក្នុងចិត្តស៊ប់សូនល្អហើយ។ លំដាប់ពីនោះមក យោនិសោមនសិក្ការៈ ការកំណត់ធ្វើទុក ក្នុងចិត្តដោយឧបាយប្រាជ្ញារបស់មនុស្ស ក៏រមែងកើតឡើង ដោយមានមនោសញ្ចេតនាជា ហេតុ លុះយោនិសោមនសិការៈ មានកម្លាំងឡើងដោយរួបរួមដោយវីរិយៈ ក៏អាចបបួលដឹកនាំ អោយចុះដៃចាប់ធ្វើនូវវត្ថុសម្ភារៈ ដែលកំណត់ទុកនោះ តាមស្នាមគំនូសរបស់គំនិត ដែលគិត ឃើញពីមុនដរាបដល់ចុះដៃចាប់ធ្វើអោយកើតបានដូចបំណងឬមិនទាន់បានដូចបំណងប៉ន្តែ ការងារនោះចេះតែជួយបំភ្លឺម្តងបន្តិចៗ ជាលំដាប់ឈ្មោះថាមានសិល្បៈជួយពង្រីកគំនិតអោយ កាន់តែយល់ស្គាល់ដំណើរការនោះៗ ដោយមានយោនិសោមនសិការជាហេតុ ។
វត្ថុអ្វីៗទាំងអស់ មានចេតិយប្រាង្គប្រាសាទជាដើម ដែលកើតឡើងទោះបីល្អក្តី សុទ្ធតែ កើតមកពីហត្ថកម្ម(ការងារដែលធ្វើដោយដៃ)។ រូបវត្ថុដែលល្អមកពីហត្ថកម្មដែលស្ទាត់ជំនាញ រូបវត្ថុដែលមិនល្អ មកពីហត្ថកម្មមិនស្ទាត់ជំនាញ។ ដំណើរនេះបើពោលដោយរួបរួម គឺសិល្បៈ ទាំងអស់ សុទ្ធតែកើតមកពីហេតុ មានមនោគតិ(ដំណើររបស់គំនិត) ជាដំបូងបង្អស់ដែល អោយកំណើតដល់សិល្បៈ ឬនឹងថា សិល្បៈគ្រប់យ៉ាងក្នុងលោកនេះ កើតមកពីមនោគតិរបស់ មនុស្សដូច្នេះវិញក៏បាន។ មនោគតិដែលគេអប់រំបានញឹកញយនេះឯងជាមូលហេតុនាំអោយ កើតសិល្បៈ ដោយមិនហូសវិស័យនៃគំនិតមនុស្សឡើយ ព្រោះថាមនោគតិរបស់មនុស្ស អ្នក មានសមត្ថភាពមិនចេះនៅស្ងៀម ឈរទ្រឹងនៅដដែលទេ ចេះតែមានការវិវត្តន៏នូវអព្ភូតវត្ថុ(វត្ថុ ដែលមិនទាន់កើតមាន) ជារឿយៗ ជួនកាលក៏ឆាប់បានសំរេចដូចបំណងជួនកាលក៏យូរ អស់ មួយតណអាយុក៏មាន ពីរបីតំណអាយុក៏មាន។
សម័យជាលំដាប់តមក ពួកសិប្បវ័ន្ត(អ្នកមានសិល្បៈ) ក៏អាចរៀបនិពន្ធក្បួនតម្រាចង ជាច្បាប់ទុកបន្តមកទៀត ដើម្បីអោយងាយក្នុងការរចនាវត្ថុផ្សេងៗ ដល់មនុស្សជាន់ក្រោយ។ ក្បួនតម្រា ដែលពួកសិប្បវ័ន្តបានចងក្រងទុកមកនោះ ហៅថាសិល្បសាស្ត្រ ប្រែថា គម្ពីរដែល និយាយអំពីសិល្បៈដរាបមក។ ពួកអ្នកមានវិជ្ជាបច្ចេកទេស ពីដើមដំបូងបង្អស់នោះ ហត់នឿយ ក្នុងការប្រើគំនិតពិចារណារាវរកក្រៃពេកណាស់ ទម្រាំនឹងកើតបានជារូបសិល្បៈ ជារូបសិល្ប សាស្ត្រឡើង។
អ្នកបច្ចេកទេសជាន់ក្រោយ ដែលចុះស្នាមក្នុងការសិក្សាតាមលំអានសិល្បសាស្ត្រ ដែលគេបាននិពន្ធទុកមកហើយនោះ មិនសូវលំបាកហត់នឿយ ដោយមធ្យោបានក្នុងមនោគតិ ប៉ុន្មានទេ ព្រោះហេតុមានក្បួនតម្រា មានកម្មវិធី មានរូបមន្ត មានកម្មសិក្សារបស់បុព្វបុរស ស្រាប់ៗ។ វិជ្ជាបច្ចេកទេសរបស់មនុស្សដែលបានសិក្សាតាមក្បួនតម្រា ក៏ចេះតែប្រកបដោយ វឌ្ឍនភាពមានបដិសម្ភិទា(បែកគំនិតប្រាជ្ញា) រីកផ្សាយទូលំទូលាយ កាន់តែធំចំរើនឡើងតមក ទៀត។ សិល្បៈទាំងអស់ដែលកើតមានឡើងដោយអ្នកនិពន្ធ ក៏ព្រោះតែគំនិតរាវរករបស់មនុ -ស្ស ជាបុព្វបុរសជាដើមហេតុ។ ករណីនេះសិល្បៈគ្រប់យ៉ាងទើបឈ្មោះថា កើតមកពីហេតុ។
៣. ផលសិល្បៈ សិល្បៈកើតអំពីផល។
សិល្បៈដែលសង្គ្រោះថា កើតអំពីផលនោះ សំដៅយករូបវត្ថុផ្សេងៗមានចេតិយឬព្រះ ពុទ្ធរូបជាដើម ដើលបុព្វបុរសបានសាងទុកមកហើយ ដោយហុចអោយយើងបានឃើញដំនាងស្នាដៃស្ទាត់ជំនាញឬមិនស្ទាត់ជំនាញ ជារូបមានបែបភាពទ្រង់ទ្រាយ មានក្បាច់រចនាតាមជំ នាន់ តាមសម័យជូនផលដល់យើង ដើម្បីអោយយើងឃើញបែបយ៉ាងរបស់វប្បធម៌នៃបុព្វបុរ សតាមសម័យនោះៗ។ ពាក្យថា “ផល” ប្រែថា “កំរៃ ផ្លៃឈើ សេចក្ដីចំរើន សេចក្ដីរុងរឿង សេ ចក្ដីសំរេចដូចបំណង លាភយស រង្វាន់” ។
ត្រង់ពាក្យថាសិល្បៈ កើតអំពីផលនោះសំដៅយកការហាត់រៀនក្នុងផ្លូវសិល្បៈ របស់ មនុស្សដែលសំលឹងឃើញផលដែលត្រូវបាន ការហាត់រៀននោះក៏ចេះតែខំតស៊ូមិនខ្លាចឧបស គ្គណាមួយដោយមានបំណងចំពោះផលជានិទស្សន៍ មួយទៀតសិល្បៈនេះរាប់ថាជាផ្លូវអាជីព មួយដ៏ប្រសើរដែលនាំអោយមនុស្សមានជីវភាពខ្ពង់ខ្ពស់ ឧទាហរណ៍ ដូចជាសិល្បៈខាងការ រចនាព្រះពុទ្ធរូប ស្ដូបចេតិយ ប្រាង្គ ប្រាសាទ វិហារ សាលា គំនូរ និងការរចនាផ្សេងៗ របស់ បុព្វបុរសដែលវិវត្តមកដល់យើងសព្វថ្ងៃ អោយយើងបានឃើញជាភស្តុតាងយ៉ាងជាក់ស្ដែង ។ សិល្បៈរបស់យើងជាន់ក្រោយ ឈ្មោះថា កើតមកអំពីផលសិល្បៈនៃបុព្វបុរសដែលបានផ្ដល់ ទស្សនៈអោយយើង ។ រូបភាពទាំងអស់ដែលបុព្វបុរសខ្មែរសាងឡើងដោយថ្មក្តី ដោយឥតក្ដី ឈ្មោះថាជារូបសិល្បៈ ស្ថាពរ មានមកយូរហើយ ដើម្បីជានិទស្សន៍ បង្ហាញយើងជាន់ក្រោយ។
អំពីព្រះពុទ្ធរូប
ព្រះពុទ្ធរូបបើតាមអ្នកប្រាជ្ញប្រវត្តិសាស្ត្រត្រាច់រង្គាត់ស្រាវជ្រាវរកបុរាណវត្ថុក្នុងប្រទេសផ្សេងៗ មានប្រទេសឥណ្ឌាជាដើម គេឃើញព្រះពុទ្ធរូបច្រើនបែប ប៉ុន្ដែបើទុកជាយ៉ាងណា ក៏ ព្រះពុទ្ធរូបនោះៗ ប្លែកពីរូបមនុស្សធម្មតាដែលអាចអោយអ្នកផងឃើញហើយ គួរអោយស្គាល់ បានភ្លាមថា ជារូបព្រះពុទ្ធ។ មួយទៀត ព្រះពុទ្ធរូបដែលគេឆ្លាក់ថ្មក្ដី ខ្លឹមឈើក្ដី គេតែងតម្រូវចិត្ត នៃពុទ្ធសាសនិកជនផង អោយត្រូវតាមមហាបុរិសលក្ខណៈនៃព្រះសម្មាសម្ពុទ្ធផង ។ ប៉ន្តែពួក អ្នកសិប្បវ័ន្ត ដែលកសាងព្រះពុទ្ធរូបនោះទោះបីអំពីថ្មក្ដី ខ្លឹមឈើក្ដី ឬគំនូរក្ដី ច្រើនតែធ្វើទៅ តាមបែបភាពទ្រង់ទ្រាយមុខមាត់របស់ជាតិខ្លួនឯងជាដរាប មិនសូវខុសអំពីមុខមាត់របស់ជាតិ
0 comments:
Post a Comment
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ តែសូមមេត្តាជៀសវាងប្រើប្រាស់ពាក្យ អសុរសគ្រោតគ្រាធ។ អរគុណ!