Buddhism compare to other religions

ភាគទី៤


ការប្រៀបធៀបព្រះពុទ្ធសាសនានឹងសាសនាគ្រិស្ដ

.ព្រះសម្ពុទ្ធរបស់យើងទ្រង់កើតក្នុងខត្ដិយត្រកូល ។
. ព្រះបិតានៃព្រះសម្ពុទ្ធជាជាតិក្សត្រ ។
. ព្រះសម្ពុទ្ធទ្រង់ពោលជំទាស់សាសនាព្រាហ្មណ៍ ទោះបីដូច្នោះពួកព្រាហ្មណ៏កាលបានស្ដាប់ពាក្យព្រះ អង្គហើយក៏សឹងតែឃើញថាត្រូវពិត នាំគ្នាចុះចូលជា ច្រើន ទ្រង់ប្រតិស្ថាព្រះពុទ្ធសាសនាបានចំរើនរុង រឿងដោយស្នាព្រះឪស្ឋរបស់ព្រះអង្គដោយគ្មាន អន្ដរាយ ។
. ព្រះពុទ្ធសាសនាកើតមុនសាសនាគ្រិស្ដ ។

. ព្រះសម្ពុទ្ធទ្រង់សំដែងធម៌មានហេតុផលមិនបាន បង្គាប់បញ្ជាអោយគេជឿតាមទេ តែធម៌របស់ព្រះអង្គ ជាធម៌ពិត នាំអោយអ្នកស្ដាប់កើតសទ្ធាជឿកាន់ដោ យខ្លួនឯង ។
. ព្រះយេស៊ូកើតក្នុងត្រកូលទាប។
. បិតាយេស៊ូមិនប្រាកដឈ្មោះ។
. ព្រះយេស៊ូពោលចំទាស់សាសនាស្វិហ្វ ត្រូវបានគេចាប់ប្រហារជីវិត ។




. ពាក្យប្រដៅព្រះយេស៊ូគោលសំខាន់ៗនៅ ក្នុងសាសនាធម៌របស់ព្រះសម្ពុទ្ធ ។
. សាសនាគ្រិស្ដបង្គាប់ថា ត្រូវមានសេចក្ដី ជឿក្នុងព្រះយេស៊ូយ៉ាងមាំជាមុនសិន ។


សេចក្ដីបំភ្លឺអោយឃើញថា ព្រះពុទ្ធសាសនាមានតម្លៃជាងសាសនាគ្រិស្ដ ។ បើប្រៀបធៀប អ្នកសាងសាសនា ត្រឹមមេលទ្ធិនឹងមេលទ្ធិប៉ុណ្ណោះ យើងក៏ឃើញបានថា ព្រះសម្ពុទ្ធព្រះអង្គប្រសើរ ជាងព្រះគ្រិស្ដ ព្រោះព្រះអង្គជាខត្ដិយត្រកូល បានទទួលសេចក្ដីសុខជាអនេក តែទ្រង់ស៊ូលះសេច ក្ដីសុខ មកទទួលយកសេចក្ដីទុក្ខពិបាកដើម្បីធ្វើប្រយោជន៏ដល់បណ្ដាជនទូទៅ ជាការដែលគេធ្វើ បានដោយកម្រក្រៃលែង ។ សាសនធម៌នៃព្រះអង្គ អ្នកមានក្ដីអ្នកទ័លក្រក្ដីអាចធ្វើបានដោយងាយ ព្រោះជាផ្លូវប្រតិបត្ដិកណ្ដាល មិនតឹងពេកមិនធូរពេក ។ ព្រះសម្ពុទ្ធទ្រង់ប្រៀនប្រដៅពួកព្រាហ្មណ៍ ដែលមានសេចក្ដីចេះដឹងខ្ពស់ ទាំងលទ្ធិសាសនាក៍ចម្រើនជាងពួរោមុំាងច្រើនភាគ បានផលសំរេច ដោយស្នាព្រះឪស្ឋរបស់ព្រះអង្គ ។ ព្រះពុទ្ធសាសនាផ្សាយចូលទៅក្នុងប្រទេសដទៃបានដោយស្រួល ព្រោះគេឃើញសាសនធម៌របស់ព្រះអង្គសុទ្ធតែជារបស់ពិត ទាំងជាគ្រឿងធ្វើអោយផុតចាកទុក្ខ ជាធម៌គួរកាន់យក គួរធ្វើទុកក្នុងចិត្ដ មិនបាច់អាស្រ័យអំណាចនៃជាតិណាមួយឡើយ។
ចំណែកសាសនាគ្រិស្ដ ផ្សាយចូលទៅក្នុងប្រទេសអឺរ៉ុប ក្នុងពេលក្រោយក៏ពិតមែន តែផ្សាយ ចូលទៅដោយពិបាកក្រៃលែង ត្រូវអាស្រ័យអំណាចជាតិរោមុំាងជួយផង ទើបសម្រេច ។
ហេតុដែលធ្វើព្រះពុទ្ធសាសនាឲ្យសាបសូន្យ នឹងគោលដែលគួរប្រយ័ត្ន
ក្នុងសម័យដែលព្រះបរមគ្រូយើងបរិនិព្វានទៅហើយ កន្លងមកដល់ខណៈធ្វើសង្គាយនាគ្រា ទី២ ភិក្ខុបែកគ្នាជាពីរគណៈ ដោយហេតុមានសេចក្ដីយល់ឃើញបែកខ្ញែកគ្នាក្នុងមាត្រាវិន័យបញ្ញត្ដិ មានអាទិ៍ថា " វេលាវិកាល" ។ ភិក្ខុគណៈកណ្ដាលប្រកាន់ថា តាំងពីថ្ងៃជ្រេពីត្រង់ទៅ ជាវេលាវិកាល ទើបកំណត់ថា ព្រះសង្ឃឆាន់ចង្ហាន់បាន តាំងពីព្រះអាទិត្យរះទៅទល់នឹងថ្ងៃត្រង់ប៉ុណ្ណោះ ចំណែកការលាក្នុងវិកាល គឺភិក្ខុលាភិក្ខុផងគ្នាទៅកាន់ស្រុក កំណត់យកពេលព្រះអាទិត្យរះរហូត ដល់ព្រះអាទិត្យលិច ។ សេចក្ដីយល់ឃើញបែកខ្ញែកគ្នាទាំង២ យ៉ាងនេះ កាត់ឲ្យខ្លី មកថា ភិក្ខុគណៈកណ្ដាលប្រកាន់ថាតាំងពីព្រះអាទិត្យជ្រេទៅ ឆាន់ចង្ហាន់មិនបាន ពួកវជ្ជីបុត្រប្រកាន់ថា ឆាន់បានតាំងពីព្រះអាទិត្យរះ រហូតព្រះអាទិត្យលិច ចំណែកការលាភិក្ខុផងគ្នាក្នុងវិលាវិកាល កាន់ ត្រូវគ្នាទាំងពីគណៈ ។ សេចក្ដីឃើញបែកខ្ញែកគ្នាដូច្នេះ នៅមានច្រើនទៅទៀត ។
តមកពូកភិក្ខុវិជ្ជីបុត្របានប្រកាសសាសនា ប៉ែកខាងលិច ឧត្ដរនិងទិសបូព៌ គឺទៅខាងប្រទេស ទីបេត៍ ចិន ជប៉ុន ចុះមកដល់ប្រទេសយួន តាំងជាពួកគណៈ មានរហូតដល់មកសព្វថ្ងៃនេះ ។ ចំណែកពួកភិក្ខុនិកាយកណ្ដាល ផ្សាយសាសនាចុះមកទិសទក្សិណ គឺមកខាងប្រទេសលង្កា ភូមា ថៃ រហូតមកដល់ប្រទេសខ្មែរយើង ។
គម្ពីរដែលប្រតិស្ថានព្រះពុទ្ធវចនៈ ពួកវជ្ជីបុត្រប្រើភាសាសំស្ក្រឹត តាមរបៀបដើម ប៉ែកខាង និកាយកណ្ដាលផ្ទាល់ប្រើភាសាមគធៈ ដើម្បីជាការស្រួលដល់ពួកទក្ខិណទិស ដែលច្រើនតែនិយាយ ភាសាមគធៈ ។ កាលដែលគម្ពីរដែលប្រដៅសាសនា ប្រើភាសាខុសគ្នាដូច្នេះហើយ ការវិវាទគ្នាក៏រឹត តែមានច្រើនឡើង ។
កំណើតនិកាយមហាយាននឹងហីនយាន
ពួកភិក្ខុវជ្ជីបុត្ដដែលប្រើគម្ពីរជាភាសាសំស្ក្រឹត គេអាងថាបានរក្សាទុកនូវព្រះពុទ្ធសាសនា ដែលពិតប្រាកដ ទើបឲ្យនាមនិកាយរបស់ខ្លួនថា មហាយាន គឺជាយានធំដែលអាចនាំព្រះពុទ្ធ សាសនាឲ្យសំរេចបានតាមគោលដើម ហៅភិក្ខុគណៈកណ្ដាលថា ហីនយាន ជាយានថោកទាប ព្រោះប្រើភាសមគធៈ ដែលជាភាសាចុងស្រុក ។ តមកគណៈទាំងពីរនេះក៏បានដើរបែកខ្ញែកគ្នាទៅ ។ កាលបើករណីកិច្ចសព្វបើប្រើបាលី ក៏ប្រើផ្សេងគ្នាទៅហើយ ក៏អស់ផ្លូវដែលនឹងរួបរួមគ្នា បាន ។ ហេតុដែលភិក្ខុបែកគ្នាជា២គណៈនេះ ជាការណ៍នាំឲ្យព្រះពុទ្ធសាសនាសាបសូន្យជាគ្រាដំបូង ។
សេចក្ដីសាបសូន្យនៃព្រះពុទ្ធសាសនានៅប្រទេស ទីបេត៍ ចិន ជប៉ុន យួន
ព្រះសង្ឃចិន ជប៉ុន យួន ដែលប្រើ ភាសាសំស្ក្រឹត តាមលទ្ធិមហាយាននោះ តមកការសិក្សា បានសាបសូន្យចុះដោយលំដាប់ ព្រោះព្រះសង្ឃមិនយកចិត្ដទុកដាក់ ។ ពេលក្រោយមក គេយល់ ឃើញព្រមគ្នាថា ភាសាសំស្រ្កឹតជាភាសាពិបាកពោល ទើបរិះរេរកភាសាដែលងាយពោល បានយល់ ឃើញថាភាសាជាតិ ជាភាសាងាយពោល គេទើបប្រើភាសាជាតិជាភាសាបាលី ជំនួសសំស្ក្រឹត កើត ទៅជាទំនៀមឡើង គឺព្រះសង្ឃចិនសូត្រធម៌ជាភាសាចិន ព្រះសង្ឃជប៉ុនសូត្រធម៌ជាភាសាជប៉ុន ព្រះសង្ឃយូនសូត្រតាមជាភាសាយូន ដូចយើងតែងឃើញព្រះសង្ឃយូនសូត្រក្នុងតិកនៅសម័យ នេះ ។ ភាសាសំស្ក្រឹត ទោះបីបានផ្លាស់ប្ដូរមកហើយក៏ដោយ គេក៏មិនបានលះចោលដោយដាច់ស្រ ឡះទេ គេសរសេរជាមន្ដអាគមដាក់ក្នុងបំពង់ដោតតំកល់ទុក បើអ្នកណាចង់បានបុណ្យច្រើន តែមិន ចេះសូត្រភាសាសំស្ក្រឹត គ្រាន់តែយកដៃទៅបង្វិលបំពង់ឲ្យ វិលប៉ុណ្ណោះ ក៏រាប់ថាបានបុណ្យច្រើន អនន្ដ ។ ព្រះពុទ្ធសាសនាក្នុងប្រទេសទាំងនោះ រដ្ឋាភិបាលមិនបានទំនុកបំរុង បើព្រះសង្ឃមិនបាន យកចិត្តទុកដាក់ ក្នុងព្រះធម៌វិន័យដោយម៉ត់ចត់ទេ លទ្ធិមហាយានក៏នឹងចេះតែសាបសូន្យទៅដោយ លំដាប់ ហើយនឹងសល់នៅតែពិធីប៉ុណ្ណោះ ។តទៅភាគទី៥

Related Posts

comment 0 comments:

Post a Comment

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ តែសូមមេត្តាជៀសវាងប្រើប្រាស់ពាក្យ​ អសុរសគ្រោតគ្រាធ។ អរគុណ!

អត្ថបទដែលទាក់ទង៖

 
© 2010 សុផល
Template