សិល្បៈពុទ្ធសាសនា ភាគទី៣
ខ្លួនបានឡើយ ដែលនាំអោយយើងស្គាល់បានថា ជាការរចនារបស់ជាតិនេះ ជាតិនោះជា ប្រាកដ។
បើតាមសេចក្ដីរាយការរបស់អ្នកប្រាជ្ញ ដែលស្វែងរកបុរាណវត្ថុឃើញថា ព្រះពុទ្ធទើបតែ នឹងកើតមានឡើង ក្នុងកាលខាងក្រោយដែលពុទ្ធសករាជកន្លងទៅបានជាង៤០០ឆ្នាំហើយ ពុំ មែនកើតឡើងក្នុងកាលព្រះអង្គគង់ព្រះជន្មនៅឡើយនោះទេ ។ ព្រះពុទ្ធរូបដែលកើតមុនដំបូង បង្អស់ នៅក្នុងប្រទេសគន្ធារៈ ដោយព្រះបាទកនិស្កៈ ជាក្សត្រមួយអង្គ ជាជាតិក្រិក ជាប់រាជ វង្សតមកអំពីព្រះបាទអាឡេកសង់ដ្រ៍ ដែលមានឥទ្ធិពលពង្រីកអាណាចក្រចូលមកក្នុងប្រទេ សឥណ្ឌាក្នុងកាលពុទ្ធសតវត្សរ៏ទី៤។ បន្ទាប់មកពួកសិប្បវ័ន្តជាតិក្រិកខ្លះ ជាតិឥណ្ឌាខ្លះចេះតែ កសាងព្រះពុទ្ធរូប ដោយការឆ្លាក់ថ្មក៏មាន ខ្លឹមឈើក៏មានតៗគ្នាតាំងពីពេលនោះមក ។
ប្រទេសកម្ពុជាមានព្រះពុទ្ធរូប៨បែប
១. ព្រះពុទ្ធរូបសមាធិ គង់ពត់ព្រះភ្នែនមានព្រះហស្ថស្ដាំផ្ងារលើព្រះហស្ថឆ្វេង តម្រួត លើព្រះភ្នែន ហៅថា វិតក៌មុទ្រា ។
២. ព្រះពុទ្ធរូបមារវិជ័យ (កាលផ្ចាញមារ) គង់ពត់ព្រះភ្នែនដូចព្រះពុទ្ធរូបសមាធិដែរ ប៉ុន្ដែព្រះ ហស្តស្ដាំផ្គាប់លើព្រះឧរូ (ភ្លៅ) ចង្អុលចុះទៅផែនដី ព្រះហស្តឆ្វេងផ្ងារដាក់លើព្រះឧរុ ហៅថា ភូមិស្បស៌មុទ្រា ។ ព្រះពុទ្ធបែបនេះ កាលបើគេគួរនៅជញ្ជាំងវិហារ ឬលើផ្ទាំងសំពត់ ឃើញ សុទ្ធតែមានរូបពួកពលមារាធិរាជ កាន់អាវុធរាល់ដៃ ។
៣.ព្រះពុទ្ធសំដែងធម្មចក្រ គង់ពត់ព្រះភ្នែនមានព្រះហស្តស្ដាំក្ដោបម្រាមធ្វើជាវង់មូល ដូចជាកង់រទេះ ព្រះហស្តឆ្វេងធ្វើអាការដូចព្រះហស្តស្ដាំក៏មាន ដាក់លើព្រះឧរុក៏មានហៅថា ធម្មចក្រ មុទ្រា ។
ព្រះពុទ្ធរូបបែបនេះ កាលបើគេគូរ តែងតែមានបញ្ចវគ្គិយភិក្ខុ កំពុងអង្គុយគោរព ស្ដាប់ធម្មចក្ក ប្បវត្តនសូត្រ ដែលជាបឋមទេសនា ។
៤.ព្រះពុទ្ធរូបប្រទានអភ័យ ជាតំណាងកាលដែលព្រះអង្គសំដែងធម៌ប្រោសសត្វក្នុងទីណា មួយ មានព្រះកាយឈរក៏មាន គង់ពត់ព្រះភ្នែនក៏មាន ព្រះហស្តស្ដាំរាចេញទៅមុខ ព្រះហស្ត ឆ្វេងសំយុងចុះ ហៅថា អភយមុទ្រា ។
៥. ព្រះពុទ្ធរូបប្រទានពរ មានព្រះហស្តទាំងពីរសំយុងចុះបែរបាតព្រះហស្តទៅខាងមុខ ទ្រង់គង់ពត់ព្រះភ្នែនក៏មាន ទ្រង់ឈរក៏មានជាតំណាងកាលបរិស័ទណាមួយចូលមកថ្វាយបង្គំ ដោយត្រូវការចង់ជួបចង់ឃើញក្ដី ក្រាបទូលសួរធម៌អាថ៌ចំពោះព្រះអង្គក្ដី ហៅថា វរមុទ្រា ។
៦. ព្រះពុទ្ធរូបទ្រង់ឈរឳបបាត្រ ជាតំណាងកាលដែលព្រះអង្គទ្រង់និមន្តបិណ្ឌបាត្រ ហៅ ថា បាត្រាទានមុទ្រា ។
៧.ព្រះពុទ្ធរូបទ្រង់ផ្ទំ ជាតំណាងកាលដែលព្រះអង្គផ្ទំផ្អៀងព្រះកាយទៅខាងស្ដាំព្រះបាទ ឆ្វេងតម្រួតលើព្រះបាទស្ដាំ ដោយទ្រង់ផ្ទំធម្មតាក្ដី ផ្ទំលើមញ្ចាសនៈជាអនុដ្ឋានសញ្ញា ទ្រង់ បរិនិព្វានក្ដី ហៅថា សយនមុទ្រា ។
៨. ព្រះពុទ្ធរូបនាគប្រក់ ជាតំណាងកាលព្រះអង្គគង់នៅភ្លឺស្រះមុចលិន្ទ ដែលោក្នុងពេល នោះមានភ្លៀងបង្អុរខ្លាំង មាននាករាជមកពេនព័ទ្ធព្រះអង្គបើកពពារគ្របបាំងលើព្រះអង្គ ដើម្បី ការពារភ្លៀង ។
ពាក្យថា “ មុទ្រា” នេះជាពាក្យសំស្ក្រឹត បាលីថា “ មុទ្ទា” ប្រែជាខ្មែរថា “គ្រឿងសំគាល់ បែបយ៉ាង បែបយ៉ាង អាការ កាយវិការ គ្រា សញ្ញា” ។
ព្រះពុទ្ធរូបទាំង៨បែបនេះ ជារូបដែលគេយកថ្មមកឆ្លាក់ក៏មានយក ចម្លាក់ពុម្ពលាយស៊ី ម៉ងត៍នឹងខ្សាច់បោះពុម្ពក៏មាន ឥឡូវនេះគេច្រើនតែបោះពុម្ព ។ ព្រះពុទ្ធដែលមានគ្រឿងសំគា ល់ផ្សេងៗគ្នានេះជាបែបសិល្បៈនៃបុព្វបុរសជាតិខ្មែរ ជាពុទ្ធសាសនិកខាងនិកាយថេរវាទី ដែល គួរគោរពគួរជឿបានដោយពិត ព្រោះជារូបដែលកសាងត្រូវតាមគោលរឿងពុទ្ធប្បវត្តិ ។ ព្រះពុទ្ធ រូបទាំង៨ បែបនេះនៅប្រទេសខ្មែរយើង គេមិនគ្រាន់តែរចនាដោយឆ្លាក់ឈើឬបោះពុម្ពដោយ ស៊ីម៉ងត៏ទេ ឃើញគេគួរនៅជញ្ជាំងវិហារក៏មាន គួរលើផ្ទាំងសំពត់ក៏មាន លើផ្ទៃកញ្ចក់ក៏មាន គឺ គួរតាមរឿងពុទ្ធប្រវត្តិឬទសជាតក៏ មានរូបមួយបែបទៀតដែលអ្នកស្រុកហៅថា រូបសេ្ដចចក្រ ឬ ជារូបព្រះមេត្តេយ្យពោធិសត្វ មានទ្រង់មកុដ សង្វារ ខ្សែសុរងនឹងចិញ្ចៀនដូចរូបស្ដេចទ្រង់ មកុដ ឬរូបស្រីល្ខោន ។
ព្រះពុទ្ធរូបនាគប្រក់ នៅប្រទេសឥណ្ឌា មិនដែលឃើញមានទេមានតែក្នុងប្រទេសខ្មែរ ដែលកើតឡើងដោយសិល្បៈខ្មែរក្នុងសម័យខាងក្រោយដែលគេកសាងតាមរឿងពុទ្ធប្បវត្តិ ។
អំពីស្ដូប-ចេតិយ
ស្ដូបជាគារវត្ថុ ជាទីបញ្ចុះសព ឬអដ្ឋិធាតុរបស់បុគ្គល មានមាតាបិតាជាដើម ដែលគេគួរ គោរព។ រូបភាពស្ដូបមានរាងមូលខាងក្រោមរីកធំ ត្រអាក ខាងលើវៀវស្រួចដូចអកកំបោរក៏ មាន មានរាងទាលដូចផ្តិលផ្កាប់ក៏មាន ដែលគេកសាង ដោយពូនដីជាពំនូកក៏មាន កសាងដោ យឥដ្ឋដោយថ្មក៏មាន ស្ដូបគ្រប់បែប ច្រើនតែមិនសូវមានក្បាច់រចនាទេ ច្រើនតេលាងរលីងជុំវិ ញ ។ ពាក្យថា “ស្ដូប” ជាភាសាសំស្រ្កឹត បាលីថា “ថូប” គឺគោលជាគ្រឿងចំណាំទីកន្លែងអដ្ឋិ ធាតុសម្រាប់គោរពបូជា ។
ចេតិយជាឈ្មោះគារវវត្ថុដូចស្ដូបដែរ។ពាក្យថា “ចេតិយ” ប្រែថា ទីដែលគួរគោរព គួរបូ ជា។ ចេតិយមានទំហំកំពស់ធំខ្ពស់ជាងស្ដូបទាំងតួរាងរៅច្រើនតែប្រកបក្បាច់រចនាផ្សេងៗ គ្នា គេកសាងដោយ ឥដ្ឋថ្មក៏មាន ដោយស៊ីម៉ងត៍ក៏មាន ។ ចេតិយប្រដាប់ដោយកំពូលរៀវស្រួចក៏ មាន ដាក់ឆត្ររួតធ្វើដោយស្ពាន់ត្រង់កំពូលក៏មាន កំពូលមានមុខ៤ដូចជាមនុស្សដែលគេច្រើន ហៅថា “មុខព្រហ្ម” ក៏មាន ។ ចេតិយដែលធ្វើជាកំពូលមុខព្រហ្មនេះ ដោយធ្លាប់ជាប់ទាកទង នឹងសាសនាព្រាហ្មណ៍ ដោយហេតុសាសនាព្រាហ្មណ៍ តែងគោរពនមស្ការចំពោះព្រះព្រហ្មដែ លឋិននៅឯឋានព្រហ្ម ដោយហេតុថា ព្រះព្រហ្មមានធម៌៤ប្រការគឺ មេត្តា ករុណា មុទិតា ឧបេក្ខា
0 comments:
Post a Comment
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ តែសូមមេត្តាជៀសវាងប្រើប្រាស់ពាក្យ អសុរសគ្រោតគ្រាធ។ អរគុណ!