ពុទ្ធសាសនាធៀបនឹងសាសនាដទៃ
របស់
ឃុនអត្ថកោវិទ ជា-យូរ
ឃុនសុវត្ថិវេទី យូរ-អ៊ុន ពិនិត្យកែសម្រួល
សាសនាកើ តឡើងដោយ អាការ ដូចម្ដេច ?
សាសនាកើតឡើងដោយអាការដូចតទៅនេះ៖មនុស្សយើងដែលនៅក្នុងលោកនេះនឹងនៅតែឯកឯងដោយមិនត្រូវពឹងពាក់នឺងគ្នាពុំបានឡើយ។ការពឹង គ្នាទៅវិញទៅមកបាននោះ ជាហេតុអោយមនុស្សរួបរួមគ្នាជពួក ជាគណៈ តាំងជាស្រុក ជាប្រទេស, កាលតាំងបានដូច្នេះហើយ ក៏គិតត្រូវកែខៃសាងជាតិរបស់ខ្លួន ទាំងត្រូវមានគោលធម៌ណាមួយ ជាគ្រឿងចង្អុលពន្យល់ថានេះគួរប្រតិបត្ដិនេះគួរលះវៀរដើម្បីជាគ្រឿងចំរើនដល់ពួកគណៈ។ គោលធម៌ ទាំងនេះហើយ ដែលហៅថាសាសនា។សាសនាកើតឡើយដោយអាការដូចបានអធិប្បាយមកនេះឯង។
សាសនាដែលមានបរិស័ទរាប់អានច្រើនមាន៣គឺៈ
ព្រះពុទ្ធសាសនា១ សាសនាគ្រិស្ដ១ សាសនមហាម័ត១។ព្រះពុទ្ធសាសនាកើតឡើងក្នុងពួកជន ដែលហៅថា អរិយៈ។ ជន ពួកនេះ កាលពីព្រេង នាយ បានលើកគ្នាចូលមកនៅក្នុងប្រទេស ការតវស៌ៈ(២) គឺប្រទេស ឥណ្ឌៀ ក្នុង សម័យនេះ។ ប្រទេសឥណ្ឌៀនេះ កាលមុនជនជាតិអរិយៈចូលមកនៅនោះ មានមនុស្សអាស្រ័យ នៅពី ដើម ជា២ពួកគឺ ពួកអ្នកស្រុកមួយ១ពួក នឹងពួកមនុស្សដែលលុកលុយចូលមកនៅមុនពួកអរិយៈ១ ពួក ទៀត, មនុស្សទាំងពីរពួកនេះមានរាងកាយទាបកន្ដាល់ សម្បុរខ្មៅងងឹត ជាពួកជនព្រៃផ្សៃ។ កាលពួក អរិយ លើកទ័ពចូលមក ជនទាំងពីរពួកនេះក៏ញញើតកោតខ្លាច ចាញ់ថ្វីដៃដោយងាយ ជាប់ជាឈ្លើយ របស់ពួកអរិយៈ ខ្លះ ខ្លះក៏លើកគ្រួសាររត់ទៅនៅព្រៃភ្នំក្រមថ្ម ខ្លះក៏គេចទៅនៅតាម ព្រៃស្រោងព្រៃរបោះ ។ ពួកអរិយហៅពួកនេះថា" ទស្យុ" ដែលយើងហៅថា"ទាស" ក្នុងសម័យនេះ។ពួកអរិយក្នុងសម័យនោះ រាប់អានព្រះអាទិត្យ ថាជាប្រធាន នៃពន្លឺនឹងកំដៅ ហៅ ថា "សវិត្ឬ"រាប់អានភ្លៀង ហៅថា"វរុណៈ" រាប់អានអ្នកបណ្ដាលរបស់ផ្សេងៗ ក្នុងលោកអោយប្រព្រឹត្ដទៅបាន ហៅថា ឥន្រ្ទៈរាប់អានអ្នកទំលាយផ្ដាច់ផ្ដិល ហៅថា ម្រឹត្យុឫ យមដែលមានក្នុងគម្ពីរសៃយសាស្ដ្រហៅថា ចតុលោកបាល។ កាលពួកអរិយៈចូលមកតាំង ភូមិលំនៅក្នុងប្រទេសឥណ្ឌៀហើយ បានសង្ដេតឃើញពួក ទស្យុ មានការរាប់អានខុសពីពួកខ្លួន ច្រើនយ៉ាង ដូចរាប់អានខ្មោចបិសាចនឹងធ្វើពិធីបួងសួងបូជាយ័ញ្ញជាដើម ឃើញថាលទ្ធិរបស់គេ ជាការគួរ ម្យ៉ាងដែរ ទើបរួបរួមជំនឿទាំងនោះ បញ្ចូលមកក្នុងសាសនារបស់ខ្លួន បង្កើតទៅជាគម្ពីរ សៃយសាស្ដ្រឡើង គឺបានដល់ពិធីអរិយៈនឹងពួកទស្យុលាយចូលគ្នា។ សាសនាពួកអរិយដែល ពោលមកនេះបើបំព្រួញឲ្យខ្លីមានសេចក្ដីសំខាន់ពីរយ៉ាង គឺ រាប់អានលោកបាលទាំងបួន១ ធ្វើពិធី សែនខ្មោច បូជាយ័ញ្ញ ដែលរួបរួមមកពីពួកទស្យុ១។(តទៅភាគទី២)
0 comments:
Post a Comment
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ តែសូមមេត្តាជៀសវាងប្រើប្រាស់ពាក្យ អសុរសគ្រោតគ្រាធ។ អរគុណ!