ខ្លាពឹងព្រៃ ព្រៃពឹងខ្លា


ដកស្រង់ចេញពីកម្ពុជសុរិយា ទំព័រ២៨៣ ឆ្នាំ១៩៤៩​លេខ២១
ខ្ញុំបានដកស្រង់ចំនុចនេះមកដាក់បង្ហាញដោយយល់ថាអត្ថន័យពិតជាល្អ ដូច្នេះសូមចែកជូនជាធម្មទាន ដល់បងប្អូនខ្មែរទាំងអស់ដែលចូលចិត្តស្រាវជាវពីអក្សរសាស្ដ្រខ្មែរនិងពុទ្ធសាសនាព្រមទាំងស្នាដៃរបស់ បុព្វបុរសខ្មែរយើងដែលបានចងក្រងនិងបន្សល់ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយ។
គតិរបសរឿង
រឿងនោះពន្យល់អោយដឹងថា៖
ខ្លាពឹងព្រៃ​ ព្រៃពឹងខ្លា
ខ្លានៅព្រោះព្រៃបិទ               ព្រៃសណ្ឋិតព្រោះខ្លានៅ
ដីត្រជាក់ព្រោះស្មៅ               ស្មៅលូតលាស់ព្រោះដីល្អ។
អ្នកមានរក្សាក្សត់                 ដូចសំពតព័ទ្ធពីក្រៅ
អ្នកប្រាជ្ញរក្សាខ្លៅ                 ដូចសំពៅពឹងសំប៉ាន
រាជការបានប្រាក់ខែ              ក៏ព្រោះតែរាស្ដ្របង់ពន្ធ
រាស្ត្រសុខចាកអាសន្ន            ព្រោះរាជការជួយការពារ។
ហេតុនេះត្រូវស្ម័គ្រស្មោះ         ជួយសង្គ្រោះគ្នានិងគ្នា
ទើបបានសុខសាន្ដជា            អស់វេលាយូរយារអើយ៕

វាយកុំព្យូទ័រដោយ៖
សុផល

Related Posts

comment 0 comments:

Post a Comment

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ តែសូមមេត្តាជៀសវាងប្រើប្រាស់ពាក្យ​ អសុរសគ្រោតគ្រាធ។ អរគុណ!

អត្ថបទដែលទាក់ទង៖

 
© 2010 សុផល
Template