តើការដកធ្មេញឈឺដែររឺទេ?
ចូលឆ្នាំ២០១១ថាសំណាងល្អក៏បាន ថាសំណាង អាក្រក់ក៏ថាបាន ព្រោះខ្ញុំត្រូវដកធ្មេញចេញដល់ តែបួនឯណោះ។ស្ដាប់មើលទៅដូចជាចំលែកដែរ ព្រោះមួយជីវិតខ្ញុំនេះមិនដែលនឹកគិតថា ខ្ញុំនឹង ត្រូវដកធ្មេញនៅអាយុវ័យក្មេងយ៉ាងដូច្នេះសោះ។ តែបើសិនជាខ្ញុំមិនដកវិញ លោកគ្រូពេទ្យធ្មេញ បានប្រាប់ខ្ញុំថា អាចប៉ះពាល់ដល់ធ្មេញដទៃទៀត ជាពុំខានឡើយ។ តើអោយខ្ញុំគិតយ៉ាងម៉េចទៅ?
ជម្រើសរបស់ខ្ញុំគ្មានអី្វក្រៅពីតាមលោកគ្រូពេទ្យ ធ្មេញឡើយ។តើវាឈឺប៉ុណ្ណាដែរទៅ ការដកធ្មេញ មនុស្សរស់យ៉ាងដូច្នេះ? ធ្មេញខ្ញុំដុះមកមិនប្រក្រតី ថ្គាមក្រោមទាំងពីរដុះមកបញ្ច្រាសទិស ធ្វើអោយ ខ្ញុំពិបាកពេលបរិភោគម្ដង ព្រោះជាប់អាហារនៅ ត្រង់កន្លែងធ្មេញដុះមិនជិតនោះ។ ខ្ញុំភ័យ ខ្ញុំព្រួយ ព្រោះខ្លាចដកទាំងធ្មេញដកទាំងជីវិតរបស់ខ្ញុំ ទៅទៀត។ មិនអស់ចិត្ដឡើយ សួរលោកគ្រូពេទ្យ ធ្មេញថាអាចប៉ះពាល់ដល់ជីវិតខ្ញុំទេ? គ្រូពេទ្យថា មិន អីទេ មិនប៉ះពាល់ដល់អាយុជីវិតឡើយ តែ អាចប៉ះពាល់ដល់ជីវិតប្រសិនជាខ្ញុំមិនព្រមដក ធ្មេញទាំងបួននោះចេញទេ។មិនដឹងជាគិតបែប ណាទេ មានតែសំរេចចិត្ដដកតែប៉ុណ្ណោះ បើទោះ បីជា ខ្ញុំភ័យ ខ្លាច រន្ធត់ និងឈឺយ៉ាងណាក៏ដោយ ចុះ ព្រោះពេលណាក៏ដោយ អោយតែខ្ញុំទៅពេទ្យ ធ្មេញ លោកគ្រូពេទ្យធ្មេញតែងតែប្រាប់ខ្ញុំអោយ ដកចេញអោយបានកាន់តែឆាប់កាន់តែល្អ កុំអោយឈឺទាន់។
តែគ្រាន់លឺថាដកនោះ ខ្ញុំឈឺរួចទៅ ហើយ ចុះទម្រាំដក់មែនទែននោះតើឈឺដូចម្ដេចទៅ? ថ្ងៃទី១៧ខែមករាឆ្នាំ២០១១ជាថ្ងៃដែលខ្ញុំត្រូវ ទៅកាន់ពេទ្យធ្មេញហើយ ហើយខ្ញុំមិនដឹងជាត្រូវដេកសន្លប់ប៉ុន្មានម៉ោងទេ ដើម្បីអោយពេទ្យដក ធ្មេញទាំងបួនរបស់ខ្ញុំនោះចេញ។
នេះជាសេចក្ដីកង្វល់របស់ខ្ញុំ មុនពេលដែលខ្ញុំឡើងជ្រុញពេទ្យធ្មេញ ដោយភាពកង្វល់និងការភ័យ ខ្លាច និងការឈឺ ក៏សរសេរដាក់តាមប្លុករបស់ខ្ញុំ គ្រាន់ចែកមិត្រភ័ក្ត្របានដឹងផង និងចែករំលែក បទ ពិសោធន៏នៃការដកធ្មេញ តើវាឈឺរបៀបណា តែប៉ុណ្ណោះ។សូមអរគុណបានចូលអាន ប្លុករបស់ខ្ញុំ។
0 comments:
Post a Comment
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ តែសូមមេត្តាជៀសវាងប្រើប្រាស់ពាក្យ អសុរសគ្រោតគ្រាធ។ អរគុណ!