និយមន័យៈ ការអាងតាមវ័យរបស់ខ្លួន ។
អត្ថាធិប្បាយ
មនុស្សម្នាក់ៗមិនថាក្មេង ឬចាស់ទេ សុទ្ធតែមានការអាងរៀងៗខ្លួន ដើម្បីការពារផលប្រយោជន៍ ឬការពារខ្លួន ។ក្មេងអាងយំ
កាលណាក្មេងចង់បានអ្វីតាមបំណង វាបានជ្រើសយកការយំជាអាវុធសំខាន់របស់វា ។ ហេតុដូច្នេះហើយបានជាគេឃើញក្មេងៗយំច្រើនជាងគេ ទោះនៅទីណាក៏ដោយ ។ ការយំរបស់វាជាអាវុធស័ក្តិសិទ្ធិសំខាន់ណាស់ ព្រោះអាចឲ្យវាបានសម្រេចនូវគោលបំណងបានជាស្ថាបពរ ។ ដូចជា បើចង់ញ៉ាំអ្វី ឬចង់បានល្បែងលេង វាតែងយំលំអុកឲ្យម៉ែឪទិញឲ្យ ។ បើម៉ែឪមិនទិញឲ្យទេ វាប្រើការយំខ្លាំងៗភ្លាម ។ ដូចនេះ ទោះបីម៉ែឪមិនចង់ទិញឲ្យក៏ដោយ ក៏ត្រូវតែទិញឲ្យដែរ ។ ជួនកាល ម៉ែឪមិនជាប់លុយមកក៏ដោយ ក៏សុខចិត្តខ្ចីលុយគេទិញតម្រូវតាមបំណងកូនសិនដែរ ។ធំអាងកាប់
មនុស្សធំយំលែងសម ហើយក៏គ្មានឥទ្ធិពលទៅលើអ្នកណាដែរ ។ តែគេមានកម្លាំងពេញខ្លួន គេក៏ជ្រើសយកកម្លាំងបាយជាអាវុធសំខាន់របស់គេ ។ ដូច្នេះ កាលណាគេចង់សម្រេចនូវគោលបំណងអ្វីមួយ គេយកកម្លាំងក្នុងខ្លួនមកដោះស្រាយ ។ ដូចជា គេចង់យកជ័យជម្នះលើអ្នកណាម្នាក់ គេតែប្រើការដាល់តប់ទាត់ធាក់ កាប់សម្លាប់គូប្រយុទ្ធឥតប្រណី ដើម្បីបន្ថយកំហឹងក្រេវក្រោធរបស់គេ ។ចាស់អាងស្លាប់
មនុស្សចាស់កម្លាំងខ្សោយ ម៉្លោះហើយគ្មានអ្វីអាងនឹងគេ ក៏ជ្រើសយកសេចក្ដីស្លាប់មកអាង ។ កាលណាគាត់មានកំហឹង គេតែងឮគាត់និយាយថា អញ ចំណាស់ហ្នឹងហើយ អញមិនខ្លាយអាណាទេ ខ្លាំងណាស់ត្រឹមស្លាប់ គ្មានអាណាជៀសស្លាប់រួចទេអ៎ា បើមិនជឿទេ សាកចូលមកមើល… បើអញមិនទាន់ដួលទេ គឺឯង… ។
0 comments:
Post a Comment
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ តែសូមមេត្តាជៀសវាងប្រើប្រាស់ពាក្យ អសុរសគ្រោតគ្រាធ។ អរគុណ!