ពិធីបំបួសនាគ


សង្គមខ្មែរពីសម័យ​បុរាណ នៅមុន​ពេល​កម្លោះចូល​ស្តីដណ្តឹងកូនក្រមុំ រៀបមង្គល​ការ​ជាភរិយា ​គឺ​​ឳពុក​ម្តាយតែងតម្រូវឲ្យ​កូនប្រុស​ចូលទៅ​បួសរៀន យក​ចំណេះចេះដឹង និងដុសខាត់គំនិតមារយាទ នៅវត្តអារាម ព្រោះសម័យនោះ ខ្មែរយើងមិនទាន់មាន សាលារៀន ឬមហាវិទ្យាល័យ​ ដូចឥលូវនេះទេ។​ ក្រោយពី​ចាកសិក្ខាបទ​មកវិញ អ្នក​ស្រុក​ច្រើនហៅ​កូនកម្លោះនោះ ថា អ្នកបណ្ឌិត។ ចំណេរក្រោយ​មក ពាក្យហៅនោះក៏ក្លាយ​ជា“អន្ទិតៗ” គឺសំដៅទៅរកប្រុសកម្លោះ ដែលបានបួសរៀន មាន​ការចេះ​ដឹង​ទាំ​ង​​ផ្លូវ​លោក​​ និង​ផ្លូវធម៌ ។

ការចូលទៅបួស​រៀន​នោះ ត្រូវ​បានគេ​ហៅថា​ “បំបួសនាគ”​។ នៅបច្ចុុប្នន្ន​នេះ ពលរដ្ឋយើងមិនសូវដឹងជ្រៅ ជ្រួតជ្រាប អំពីពិធីនេះទេ ។ ចំពោះអត្ថន័យនៃពាក្យថា “នាគ” នៅទីនេះ ​មិនមែន​សំដៅទៅលើសត្វនាគនោះទេ តែមានន័យថា ល្អប្រសើរ ខ្ពង់ខ្ពស់ ឧត្តុង្គឧត្តម ។ ដូច្នេះ ការ“បំបួសនាគ” ផ្តោតអត្ថន័យសំខាន់ ទៅលើអ្នក​ដែលមាន​ឋានៈខ្ពង់ខ្ពស់ អ្នកប្រសើរ ដែលបានលះបង់​ នូវអំពើបាប​គ្រប់​យ៉ាង ។ ព្រះពុទ្ធ​ជាម្ចាស់បានប្រទានព្រះនាមនេះ​ដល់នរជនណា ដែលសុខចិត្ត​លះបង់​ចោល នូវ​អំពើ​មិន​ល្អ ហើយ​ងាក​មករក​ការកសាងធម៌វិញ ។

ការបំបួសនាគចែកចេញ​ជាពីរបែបគឺ បំបួសភិក្ខុុ និងបំបួសនេន ។ បួសភិក្ខុ គឺសម្រាប់​បុរស​ពេញ​វ័យ​ចាប់ពី ២០ឆ្នាំឡើង រីឯបំបួសនេន​គឺការបំបួសតាំងពីអាយុ៧ឆ្នាំឡើងទៅ។

កាលពីសម័យដើម ប្រទេសខ្មែរយើងក៏ធ្លាប់មាន នារីៗវ័យក្មេង ស្ម័គ្រចិត្តទៅបួស ជាភិក្ខុនីដូចបុរសដែរ ប៉ុន្តែក្រោយ​មក សង្គមបានហាម​ឃាត់វិញ ដោយសារ​គេយល់​ឃើញថា នារីៗមានចិត្ត​ចង់​មាន ចង់បាន​ជាង​បុរសៗ ដែលនាំឲ្យ​ចិត្តមិន​ស្ងប់។ ម៉្យាងវិញទៀត​ នារីឤអាចមានផលវិបាក ប្រសិនបើជួបប្រទះនូវឧបសគ្គអ្វីមួយ ដូចជាត្រូវប្រឈមមុខ នឹងសត្វសាហាវ នៅពេលដើរក្នុងព្រៃ ម្នាក់ឯងជាដើម ដូច្នេះហើយ​ សង្គមក៏ផ្លាស់ប្តូរ ការបង្រៀនអប់រំនារី​ ដោយពិធីចូលម្លប់វិញ ។

ប្រវត្តិនៃពិធីបបួសនាគ

នៅពេលដែល​ព្រះពុទ្ធ នៅជាឧបាសក ព្រះជន្ម ២៩ឆ្នាំ ព្រះអង្គបានរៀបអភិសេក ជាមួយព្រះនាងពិម្ពា ។ មានថ្ងៃមួយ ព្រះអង្គអផ្សុកកាយពេក ក៏ត្រាស់ហៅ​ឤអាមាត្យ អោយជូនទៅក្រសាល ​នៅសួនច្បារ​ក្នុងព្រះបរមរាជវាំង ។ ខណៈដែល ព្រះអង្គកំពុងទត​​ផ្កាចំរុះ​ពណ៌គ្នា ក៏ស្រាប់តែប្រទះ ឃើញមនុស្សវ័យចំណាស់ម្នាក់ កោងខ្នងដើរកាន់ឈើច្រត់ កាត់ព្រះភ័ក្ត្រព្រះអង្គ ពេលនោះ​ព្រះអង្គក៏សួរទៅឤ អាមាត្យថា នោះជាអ្វី? ឤអាមាត្យក៏ទូលព្រះអង្គថា “គឺជាមនុស្សចាស់” ។ ពេលនោះ ព្រះអង្គគិតក្នុងព្រះទ័យថា “តាមពិតមនុស្សចាស់ទៅ គឺបែបហ្នឹងទេតើ!” ។ នៅថ្ងៃទី២ ព្រះអង្គក៏បានទត ឃើញមនុស្សចាស់ម្នាក់កាន់បំពង់ឫស្សី ហើយក៏កើតមានចម្ងល់ទៀត។ ព្រះអង្គសួរទៅឤអាមាត្យ អាមាត្យទូលថា “គឺជាមនុស្សឈឺ” ។ ពេលនោះ ព្រះអង្គមានព្រះរាជបន្ទូល ខ្សឹបៗតែម្នាក់ឯងថា “មនុស្សចាស់ហើយ ត្រូវតែឈឺ” ។ នៅថ្ងៃបន្តទៀត ស្រាប់តែមានមនុស្សដង្ហែសព កាត់ព្រះភ័ក្ត្រព្រះអង្គ ព្រះអង្គក៏ឆ្ងល់ទៀតថា ហេតុអ្វីម្នាក់នេះហើមខ្លួនប្រាណ ហើយត្រូវគេសែងទៀត។ អាឤមាត្យក៏ទូលថា “នេះគឺមនុស្សស្លាប់” ។ ប៉ុន្មានថ្ងៃ ក្រោយមកទៀត ភិលៀងបានមកទូលព្រះអង្គថា ព្រះនាងពិម្ពាប្រសូត្របានបុត្រា ។ ព្រះអង្គ​សប្បាយ​ ព្រះទ័យយ៉ាងខ្លាំង ប៉ុន្តែមួយសន្ទុះក្រោយមក ព្រះអង្គស្វែង​យល់​ឃើញថា មនុស្សម្នាក់ៗ ​មិនឤអាចគេចផុតពី កើត ចាស់ ឈឺ ស្លាប់ នោះបានឡើយ ។

ស្របពេលជាមួយគ្នានោះ ព្រះអង្គក៏បានប្រទះឃើញអ្នកបួស ដែលលែងគិតពី រឿងស្មុគស្មាញ អ្វីទាំងអស់ ហើយគិតគូររៀនតែធម៌វិន័យ ដែលធ្វើឲ្យឤរម្មណ៍ស្ងប់ ។ ពេលនោះ ព្រះអង្គក៏សម្រេចចិត្ត បោះបង់ចោលរាជបល្ល័ង ទ្រព្យសម្បត្តិ មាសពេជ្រ កែវកង រួមទាំងភរិយា និងបុត្រាផង ដើម្បីទៅបួសជាភិក្ខុ ។ ដោយមូលហេតុនេះ ទើបពិធីបំបួសនាគនេះ បានត្រូវចាប់បដិសន្និឡើង ជាទំនៀមទម្លាប់រៀងរហូតមក។

តើប្រារព្ធពិធីបំបួសនាគយ៉ាងដូចម្តេចខ្លះ?

ថ្ងៃទី១: ឳពុកម្តាយ រួមទាំងសាមីខ្លួន ដែលស្មគ្រ័ចិត្តបួសនោះ ត្រូវធ្វើដំណើរមកកាន់វត្តឤរាម ។ លុះដល់ថ្ងៃត្រង់ វេលាម៉ោង ១រសៀល ទើបចាប់ផ្តើមពិធីកោរសក់ រួចទៅងូតទឹកជម្រះកាយ ហើយបំពាក់ចីពរស​ ទៅបុរសនោះ ដែលគេច្រើនហៅថា ជា ៉នាគ ឬកូននាគ ​​ ៉។ នៅម៉ោង៦ល្ងាច គេមានពិធីសូត្រមន្ត។ ថ្ងៃទី២: បន្ទាប់ពីស្រស់ស្រូវអាហារពេលព្រឹករួច សាច់ញាតិជិតខាង និងបងប្អូនដែលរស់នៅក្បែរវត្ត នាំគ្នាហែហមដង្ហែកូននាគ ចំនួន ៣ជុំ ព្រះវិហារ វត្ត ដែលជាភស្តុតាង តំណាងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ។ បន្ទាប់មក អ្នកបួស ត្រូវចាប់ផ្តើមរៀនធម៌ រំងាប់ឤអារម្មណ៍កិលេស ទាំងឡាយ ដើម្បីលាងបាបកម្ម ដែលបានធ្វើកន្លងមក ។ កាលពីសម័យបុរាណ អ្នកចូលទៅបួសរៀន នៅក្នុងទីវត្តអារាម ត្រូវចំណាយពេលវេលា យ៉ាងតិចគឺមួយព្រះវស្សា(មួយឆ្នាំ) ទើបអាចសឹកមកកសាងជីវិតជាមនុស្សសាមញ្ញវិញ ៕


(ដកស្រង់ចេញពីកែវ ចន្ទបូរណ៌វិបសាយ)

Related Posts

comment 0 comments:

Post a Comment

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ តែសូមមេត្តាជៀសវាងប្រើប្រាស់ពាក្យ​ អសុរសគ្រោតគ្រាធ។ អរគុណ!

អត្ថបទដែលទាក់ទង៖

 
© 2010 សុផល
Template